MV ថ្មីរបស់ វី ឌីណែត ពិតជាប្លែក មិនចាញ់បរទេ (មានវីដេអូ)

6 Videos


តារាចម្រៀង វី ឌីណែត ត្រូវបានគេ ចាត់ទុកជាតារាចម្រៀង ដែលមានទឹកដមសម្លេងល្អនៅក្នុង ចំណោមតារាចម្រៀងល្បីៗជាច្រើនដួងនៅក្នុងផលិតកម្មហង្សមាស ។ ជាពិសេសនៅពេលនាងច្រៀងបទ បរទេស ។ ថ្មីៗនេះគេបានឃើញMVថ្មី របស់តារាចម្រៀង វី ឌីណែត ដែលត្រៀមនិងចេញលក់នៅលើទីផ្សារ មានលក្ខណៈប្លែកជាពិសេសស្ទីលនៃការតុបតែងខ្លួនមើលទៅពិតជាឡូយ ។

MV ថ្មីរបស់ វី ឌីណែត ពិតជាប្លែក មិនចាញ់បរទេ (មានវីដេអូ)

ហក់ចូលក្នុងសិល្បៈមិនទាន់បានប៉ុន្មានផង តារាចម្រៀងសម្បុរស្រអែមស្រស់ វី ឌីណែត ដែលជា គ្រាប់ពូជរបស់តារាចម្រៀងជើងចាស់សម្លេងស្អក ហួរ ឡាវី កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ មហាជន ជាពិសេសក្នុងស្រទាប់យុវវ័យ ។ ថ្មីៗនេះគេបានឃើញ MV របស់ នាង ដែលត្រៀមនិងចេញ លក់នៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ មានលក្ខណៈប្លែក ទាំងការតុបតែងខ្លួន មើលទៅមិនចាញ់តារាបរទេសប៉ុន្មានឡើយ ។

MV ថ្មីរបស់ វី ឌីណែត ពិតជាប្លែក មិនចាញ់បរទេ (មានវីដេអូ)

MV ថ្មីរបស់ វី ឌីណែត ទទួលបានការចាប់អារម្មណ៍និងទាក់ទាញខ្លាំងពីសំណាក់មហាជនជាច្រើន ។ ក្នុងនោះ ក៏មានការសរសើរថា MV របស់នាង ឡូយមិនចាញ់ MV របស់ ទេព បូព្រឹក្ស និង លាង សុផាឡែន ប៉ុន្មានឡើយ ។

MV ថ្មីរបស់ វី ឌីណែត ពិតជាប្លែក មិនចាញ់បរទេ (មានវីដេអូ)

វី ឌីណែត ក៏ជាបេក្ខជន ដែលកំពុងចូលរួមប្រលងនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក I Am a Singer Cambodia តែគេមិនទាន់ដឹងថា តើ វី ឌីណែត អាចកាន់ពានឬយ៉ាងណា នោះទេ?មានតែរងចាំមើលលទ្ធផលទាំងអស់គ្នា ៕ ចេនី

MV ថ្មីរបស់ វី ឌីណែត ពិតជាប្លែក មិនចាញ់បរទេ (មានវីដេអូ)MV ថ្មីរបស់ វី ឌីណែត ពិតជាប្លែក មិនចាញ់បរទេ (មានវីដេអូ)MV ថ្មីរបស់ វី ឌីណែត ពិតជាប្លែក មិនចាញ់បរទេ (មានវីដេអូ)