ខណៈដាក់បារាស់បិទផ្លូវជាតិលេខ២ កំពុងកកស្ទះខ្លាំង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា ​​តាំងពីវេលាព្រឹករហូតដល់ម៉ោង០៨ និង​២០នាទី​​ថ្ងៃ​ទី​៥ ​កញ្ញា ​២០១៦ អាជ្ញា ធរ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះរាជធានី​ភ្នំពេញ​ បានធ្វើការដាក់បា​រ៉ា​ស់​បិទ​​មួយ​កំណាត់​ផ្លូវជាតិ​លេខ​​២ ស្ថិតក្នុង​ខណ្ឌមានជ័យ ដើម្បី​ការពារ​ការ​ដង្ហែ​​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​ដាក់​នៅ​តាមបណ្តា​​ស្ថានទូត ដែល​បានគ្រោង​ធ្វើ​​នៅ​ព្រឹក​​នេះ​ ។

ខណៈ​ពេលនេះ​ផងដែរ កំពុងមានការកកស្ទះចរាចរណ៍​យ៉ាងខ្លាំង ដែល​ធ្វើ​ឱ្យ​បងប្អូនប្រជាពលរដ្ឋ​ មានការ​ពិបាក​ក្នុងការ​ចង់​ធ្វើ​ដំណើរ​​ទៅ​មក ។​

គួររំលឹកថា ដាច់ខាតមិន​​ឱ្យ​ «CNRP» ហែ​ញត្តិ​ទៅ​ដាក់​តាម​បណ្តា​ស្ថានទូត​ក្នុង​រាជធានី​ភ្នំពេញ​