ស្ថានទូត​អាមេរិក​រំលឹក​ប្រជាជន​ខ្លួនកុំ​ឱ្យចូល​ទៅក្នុង​តំបន់​បាតុកម្ម​

កាល​ពីថ្ងៃអាទិត្យ​ ទី០៤ ​ខែសីហា​ មិ្សលមិញ ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំនៅ​កម្ពុជា ​បានចេញ​សេចក្ដី​ជូនដំណឹង​បន្ទាន់​មួយ​ដើម្បី​ក្រើន​រំលឹក​ដល់​ប្រជាជន​របស់ខ្លួន​មិនថា​ជាពួក​គេកំពុង​មាន​ភារ​កិច្ច​ផ្សេងៗ​ក្នុង​ប្រទេសកម្ពុជា ​ឬនឹង​មាន​ដំណើរ​ចូលមក​ប្រទេសកម្ពុជា​នោះទេ ​គឺត្រូវ​មានការ​ប្រយ័ត្ន​ប្រយែង​ឱ្យបានខ្ពស់​ ឬ​បើសិន​ជាអាច​កុំព្យាយាម​ចូលទៅ​ក្នុងតំបន់​នៃបន្ទាត់​ក្រហម​ដែល​ស្ថានទូត​បាន​ដៅថា​ជាតំបន់​ដែលងាយ​នឹងផ្ទុះ​អំពើហិង្សា​ ដោយថ្ងៃ​នេះ​គណបក្សសង្គ្រោះជាតិ​បាន​គាង​គរប្រ​មូល​ផ្ដុំអ្នក​គាំទ្រ​របស់ខ្លួន ​ដើម្បី​ដើរ​ហែរញ្ញត្តិ​ទៅកាន់​ស្ថានទូត​នៃប្រទេសទាំង១៨​ ដែលជាភាគី​ហត្ថ​លេខី​​នៃសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ដែលបាន​ចុះកាល​ពីឆ្នាំ១៩៩១ ​ឱ្យបង្កើន​ការ​ចូលរួម​ជួយត្រួត​ពិនិត្យមើល​ និង​អន្តរាគម​ក្នុងស្ថានភាព​នៃភាព​វិកវរ​នៃនយោបាយ​ក្នុងប្រទេសកម្ពុជា​។ ​វិថីក្រហម​សំខាន់ៗ​ដែលស្ថាន​ទូតអាមេរិក​បានដៅ​នោះរួមមាន​៖ បណ្ដោយ​ផ្លូវជាតិ​លេខ២​ នៅម្ដុំ​ទីស្នាក់ការ​សង្គ្រោះជាតិ ​និងនៅ​មុខតុលាការ​សាលាដំបូង​រាជធានីភ្នំពេញ ​លើផ្លូវ​ព្រះមុនីរ៉េត​ ។ ​​
យ៉ាងណា​ក៏ដោយ​ស្ថានភាព​ថ្ងៃនេះ ​អាចប្រហែល​ជានឹង​មានការ​ផ្ទុះ​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ​ដែល​ដើរ​ដង្ហែរញត្តិ​ និង​កងកម្លាំង​អាជ្ញាធរ​ប្រដាប់​ទៅដោយ​អាវុធ​ ព្រោះ​នាព្រឹក​នេះយើង​សង្កេតឃើញ​ថា​ មាន​ការដាក់​របង​ការពារ​ជាច្រើន​ជាន់ ​ច្រើនកន្លែង ​និងមាន​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​រ​យនាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​បង្ក្រាប​ទៅលើការ​ប៉ុនប៉ង​ហែរញត្តិ​នេះ​ ព្រោះកន្លង​មកសាលា​រាជធានី​ភ្នំពេញ​បានបញ្ជាក់​រួចហើយ​ថានឹង​ចាត់វិធានការ​លើកការ​ប៉ុនប៉ងនេះ ​៕​

ស្ថានទូត​អាមេរិក​រំលឹក​ប្រជាជន​ខ្លួនកុំ​ឱ្យចូល​ទៅក្នុង​តំបន់​បាតុកម្ម​ស្ថានទូត​អាមេរិក​រំលឹក​ប្រជាជន​ខ្លួនកុំ​ឱ្យចូល​ទៅក្នុង​តំបន់​បាតុកម្ម​ស្ថានទូត​អាមេរិក​រំលឹក​ប្រជាជន​ខ្លួនកុំ​ឱ្យចូល​ទៅក្នុង​តំបន់​បាតុកម្ម​ស្ថានទូត​អាមេរិក​រំលឹក​ប្រជាជន​ខ្លួនកុំ​ឱ្យចូល​ទៅក្នុង​តំបន់​បាតុកម្ម​
ដោយ៖ ឈូកស
ប្រភព៖ USembassy