លោក ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ ឲ្យយួន៥នាក់ស្នាក់នៅផ្ទះខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវ​ថ្នាក់លើ​ដកតំណែង

លោក ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ ឲ្យយួន៥នាក់ស្នាក់នៅផ្ទះខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវ​ថ្នាក់លើ​ដកតំណែង

ខេត្តរតនគិរី : លោកវរសេនីយ៍ឯក ឡុង រុក្ខា ដែលគេដឹងថា ជាប្រធាននគរបាល អន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិអូរយ៉ាដាវ ដែលមានភាពធូររលុងក្នុងការបើកឱកាសរាល់អំពើ ល្មើសច្បាប់ពីការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ដែលកំពុងផ្គើនបទបញ្ជារបស់រដ្ឋាភិបាល ត្រូវបានថ្នាក់លើផ្លាស់ប្តូរតួនាទី ទៅជានាយការិយាល័យនីតិកម្ម នៃនាយកដ្ឋានរដ្ឋបាលសរុប ហើយលោកវរសេនីយ៍ទោ អ៊ី ចំរើន ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិត្រពាំងផ្លុង ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២។ នេះបើតាមចំណារប្រកាសរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដោយសម្តេចក្រឡាហោម ស ខេង។

គួរបញ្ជាក់ដែរថា ស្នាដៃរបស់លោកវរសេនីយ៍ឯក ឡុង រុក្ខា គឺដាក់ប៉ុស្តិ៍ជជុះជាហូរហែ តាមផ្លូវជាតិលេខ៧៨ តាំងពីក្រុងបានឡុង រហូតដល់ច្រកព្រំដែន ដែលជាសកម្មភាពប្រមូលលុយ ពីជំនួញឈើខុសច្បាប់ ដោយគ្មានការបង្ក្រាប ហើយឈ្មួញទាំងតូចទាំងធំ បានប្រើប្រាស់លុយទិញទឹកចិត្ត មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលស៊ីប្រាក់ខែរដ្ឋ ឲ្យចូលដៃចូលជើងឃុបឃិត ជាមួយជំនួញឈើខុសច្បាប់ របស់ពួកគេយ៉ាងរលូនល្អ។ រឿងដែលគ្មានការបង្ក្រាប ក៏ព្រោះតែក្រុមឈ្មួញចេះគិតគូរ បង់លុយឲ្យសមត្ថកិច្ច និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ហើយអ្វីៗអាចដំណើរការដោយរលូន ក៏ព្រោះតែលោក ឡុង រុក្ខា ជាមេនគរបាលអន្តោប្រវេសន៍ប្រចាំ ច្រកអន្តរជាតិអូរយ៉ាដាវ ជាអ្នកឃុបឃិតបិទភ្នែក ឲ្យក្រុមឈ្មួញធ្វើអ្វីៗតាមតែអំពើចិត្ត។

គេមិនច្បាស់ទេថា ពីមុនមក លោក ឡុង រុក្ខា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិអូរយ៉ាដាវ ទទួលបានផលប្រយោជន៍ប៉ុន្មាន ពីជំនួញឈើខុសច្បាប់នោះទេ ព្រោះក្នុងតួនាទីជាប្រធានច្រក អន្តរជាតិអូរយ៉ាដាវ ដែលគ្រប់គ្រងច្រករបៀង១៩ និងច្រករបៀងភ្នំក្រហម  និងចំណុចស្រុកវ៉ឺនសៃ ស្រុកតាវែង ស្រុកកូនមុំ និងស្រុកអូរជុំ ចេញទៅស្រុកយួន តាមចំណុចច្រករបៀង១៩ និងច្រករបៀងភ្នំក្រហម ដែលច្រករបៀងទាំង ២នេះ គ្រប់គ្រងដោយសមត្ថកិច្ច ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដឹកនាំដោយលោក ឡុង រុក្ខា៕

លោក ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ ឲ្យយួន៥នាក់ស្នាក់នៅផ្ទះខ្លួន និងជីករ៉ែខុសច្បាប់​ ត្រូវ​ថ្នាក់លើ​ដកតំណែង