គ្រាប់បាល់នៅនាទីចុងក្រោយរបស់ Lallana ជួយឲ្យលោក Big Sam ឈ្នះថ្ងៃបើកឆាក (មានវីដេអូ Highlight)

ខ្សែបម្រើ Adam Lallana បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីជិតបញ្ចប់ការប្រកួត ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស បានផ្តួលក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជាលើកទី១របស់លោក Sam Allardyce ក្នុងនាមជាអ្នកចាត់ការទូទៅ យុទ្ធនាការជម្រុះ World Cup កាលពីថ្ងៃអាទិត្យ។

Adam-Lallana

បើទោះបីក្រុមជម្រើសជាតិស្លូវ៉ាគី បានបាត់បង់ខ្សែការពារ Martin Skrtel ដោយសារតែការពិន័យកាតក្រហមនៅនាទី ទី៥៧ក៏ដោយ លោក Allardyce ស្ទើរតែមិនអាចក្លាយជាអ្នកចាត់ការទូទៅរបស់អង់គ្លេសចាប់តាំងពីលោក Bobby Robson កាលពីឆ្នាំ១៩៨២ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតទីមួយក្នុងនាមជាគ្រូបង្វឹកទៅហើយ។ នៅនាទី ទី៥នៃនាទីបន្ថែមចុងក្រោយក្នុងទីក្រុង Trnava ខ្សែបម្រើ Lallana របស់ក្លិប Liverpool បានស៊ុតបាល់ចូលតាមប្រឡោះជើងរបស់អ្នកចាំទី Matus Kozacik ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស ទទួលបាន៣ពិន្ទុក្នុងការប្រកួតពូល F។

លោក Allardyce បានប្រាប់ទូរទស្សន៍ ITV ថា៖ «វាពិតជាមានការភិតភ័យបន្តិច ព្រោះជាមួយនឹងការនៅសល់សមាជិកត្រឹមតែ១០នាក់ មានន័យថា យើងត្រូវតែឈ្នះ។ យើងទទួលបានអ្វីដែលយើងស័ក្តិសមនឹងទទួលបាន និងឈ្នះក្នុងនាទីចុងក្រោយ។ យើងបានគ្រប់គ្រងការប្រកួតនេះ និងទទួលបានជ័យជម្នះដ៏សំខាន់»។ Allardyce ដែលមានរហស្សនាមថា ‘Big Sam’ នោះ បានចូលជំនួសកន្លែងរបស់លោក Roy Hodgson ក្រោយពីការធ្លាក់ចេញដ៏អាម៉ាស់របស់អង់គ្លេស ក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីស្លង់៕

ប្រភពព័ត៌មាន៖ Channel News Asia

The post គ្រាប់បាល់នៅនាទីចុងក្រោយរបស់ Lallana ជួយឲ្យលោក Big Sam ឈ្នះថ្ងៃបើកឆាក (មានវីដេអូ Highlight) appeared first on CamboSport.

  • គ្រាប់បាល់នៅនាទីចុងក្រោយរបស់ Lallana ជួយឲ្យលោក Big Sam ឈ្នះថ្ងៃបើកឆាក (មានវីដេអូ Highlight)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:កីឡា