ក្ដារចុច “លក្ខណៈ​ខ្មែរ” មាន​នៅ​លើ iOS ហើយ

ក្ដារចុច “លក្ខណៈ​ខ្មែរ” ជា​ក្ដារ​ចុច​ថ្មី​មួយ​ទៀត​ បន្ទាប់​ក្ដារចុច​ឆ្លាត​វៃ​ដែល​អាច​ដោះស្រាយ​បញ្ហា​អក្សរ​ខ្មែរ​ចេញ​សញ្ញា “?” នៅ​លើ Facebook ដែល​ថ្មីៗ​នេះ​មាន​វត្តមាន​នៅ​លើ iOS សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ប្រើ iPhone។

 

ក្ដារចុច “លក្ខណៈ​ខ្មែរ” មាន​នៅ​លើ iOS ហើយ

 

លក្ខណៈ​ពិសេស​របស់​ក្ដារចុច​នេះ​គឺ ងាយ​ស្រួល​ចំណាំ ត្រង់​ស្រៈ​និង​ព្យព្ជានៈ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា មាន​ពណ៌​អក្សរ​និង​លេខ​ស្អាត​ប្លែកៗ ជាពិសេស​ក្ដារ​ចុច​នេះ​កាត់​បន្ថយ​ចំនួន​ដង​នៃ​ការ​ប្រើ Shift ឬ Zero Space ដែល​បញ្ហា​នេះ​មាន​នៅ​លើ Facebook  ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​ធ្វើ​ឱ្យ​ប្រិយមិត្ត​ឃើញ​សុទ្ធ​សញ្ញា “?” នៅ​ពេល​វាយ​ពាក្យ​មួយ​ព្យាង្គ​ហើយ​ដក​ឃ្លា។

 

ក្ដារចុច​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ភួយ លី​ហេង ដែល​ជា​អតីត​និស្សិត​វិស្វកម្ម​ថាមពល​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា ដែល​អាច​ជួយ​សម្រួល​ដល់​ការ​វាយ​អក្សរ​ខ្មែរ​នៅ​លើ​អ៊ីនធឺណិត និង ស្មាត​ហ្វូន​បាន​ដោយ​ងាយ​ស្រួល។

 

បញ្ជាក់៖ ​ចំពោះ Emoji ថ្មី​នៅ​លើ iphone មិន​ទាន់​មាន​ទេ​ប៉ុន្តែ​នៅ​លើ Android  មាន​ហើយ​ដោយ​គ្រាន់​តែ​ចុច​សញ្ញា​ចុះ​បន្ទាត់​ឱ្យ​ជាប់​នោះ​វា នឹង​លោត​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ៕

 

ទាញ​យក​សម្រាប់ iOS

 

ក្ដារចុច “លក្ខណៈ​ខ្មែរ” មាន​នៅ​លើ iOS ហើយ

 

 

 

ចុច​អាន៖ របៀប​ដំឡើង​ក្ដារចុច​ លក្ខណៈ​ខ្មែរ ​​លើ​ទូរសព្ទ Android

ចុច​អាន៖ លី​ហេង បង្កើត​ក្ដារចុច​លក្ខណៈ​ខ្មែរ ​ទទួល​ស្គាល់​​រហូត​ស្ថាបនិក​ខ្មែរ​យូនីកូដ

 

អត្ថបទ៖ រក្សា