តារាស្រីកូរ៉េប៉ុន្មានដួងនេះ ស្អាតស្រាប់ មិនបាច់ពឹងពាក់ Photoshop​​

កូរ៉េខាងត្បូង៖ តារាស្រីភាគច្រើន តែងត្រូវបានគេចោទប្រកាន់ថា រូបថតរបស់ពួកគេសុទ្ធតែកែខៃទាំងអស់ មុនពេលបង្ហាញឲ្យសារធាណៈជនបានឃើញ។ ប៉ុន្តែក៏មានតារាមួយចំនួនផងដែរ អាចឲ្យយើងឃើញថា សម្រស់ពួកគេ គឺដូចគ្នាទាំងក្នុងរូបថត និងនៅក្រៅ។

យោងតាមគេហទំព័រកូរ៉េ បានបង្ហាញពីរូបថតតារាស្រីកូរ៉េមួយចំនួន ហ៊ានឈរក្បែរផ្ទាំងរូបថតផ្សព្វផ្សាយរបស់ខ្លួន ដើម្បីបញ្ជាក់ថា រូបថតរបស់ពួកគេ មិនត្រូវបានកែខៃឲ្យខុសពីម្ចាស់រូបដើម មុនពេលផ្សព្វផ្សាយជាសាធារណៈនោះទេ។

ក្នុងនោះតារាស្រីកូរ៉េ ដែលបានមានសម្រស់ស្ទើរតែដូចទាំងស្រុង ទាំងក្នុងរូបថត និងខាងក្រៅនោះ មានដូចជា នាង Seolhyun ក្រុមចម្រៀងAOA នាង Suzy ក្រុមចម្រៀង Miss A នាងHani ក្រុមចម្រៀងEXID នាង Kang Sora និងនាង Jin Se Yeon ជាដើម៕

តោះមើលរូបថតរបស់ពូកគេ នៅក្រៅ និងក្នុងផ្ទាំងរូបថតទាំងអស់គ្នា៖

ប្រភព ៖
Lollipop

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងរូបសម្រស់កែខៃនេះដែរ សម្រាប់ តារាចម្រៀង Beyonce ក៏ធ្លាប់ត្រូវបានគេចំអកលើរូបថតមិនកែច្នៃរបស់នាង។

កាលពីដើមខែមករា តារាចម្រៀង Beyonce ត្រូវបានប្រទះឃើញ លេចវត្តមាន នៅលើទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរជាមួយ នឹងស្វាមី ព្រមទាំងគ្រួសារ រហូតធ្វើឲ្យមហាជនជាច្រើន ជាពិសេសមិត្តៗយុវវ័យ នៅខ្មែរ ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តារាចម្រៀង វ័យ ៣៣ ឆ្នាំរូបនេះ ត្រូវទទួលរង ការបញ្ចេញមតិយល់ឃើញ បែបសើចចំអក មួយចំនួន ទៅលើរូបថត អត់កែខៃ (តាមរយៈ Photoshop) ជាច្រើនសន្លឹក ដែលតារាចម្រៀង សហរដ្ឋអាមេរិករូបនេះ ថតក្នុងយុទ្ធនាការ ផ្សាយពាណិជ្ជកម្ម ឲ្យផលិតផល កែសម្ផស្ស L’Oreal កាលពីឆ្នាំ ២០១២ កន្លងទៅ ដែលបានបែកធ្លាយ នៅលើគេហទំព័រមួយ ដែលមានឈ្មោះថា The Beyonce World កាលពីទី ១៧ កុម្ភៈ។

តាមរយៈរូបថតនេះ គេសង្កេតឃើញ ភាពខុសគ្នា រវាងរូបថតកែខៃ និង គ្មានកែខៃ ដោយរូបថតគ្មានកែខៃ ឃើញមុខមិនម៉ត់រលោង របស់ Beyonce អមជាមួយនឹង ស្លាកស្នាមមុន ជាច្រើន។

គួរបញ្ជាក់ផងដែរថា Beyonce នៅមិនទាន់មាន ប្រតិកម្ម ឬការឆ្លើយតប ណាមួយ បន្ទាប់ពីលេចធ្លាយ រូបថត ទាំងនេះនៅឡើយទេ ខណៈអ្នកគាំទ្រជាច្រើន មានទស្សនៈផ្សេងៗគ្នា ដោយខ្លះទិះតៀនបង្អាប់ តារាចម្រៀងរូបនេះ ខណៈខ្លះទៀត ខិតខំជម្រុញ និង លើកទឹកចិត្តនាង កុំដោយសារតែរឿងនេះ បាក់ទឹកចិត្ត ខណៈខ្លួនមាន អ្នកគាំទ្រ រាប់លាននាក់ ជុំវិញពិភពលោក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload