Taeyang បង្ហាញពីអារម្មណ៍ស្នេហា ដ៏សែនកក់ក្តៅ ដែលមិត្តស្រីបានផ្តល់ឲ្យខ្លួន!

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រចាំកូរ៉េ លោក Taeyang សមាជិក្រុម Big Bang បាននិយាយបើកចំហ បង្ហាញពីអារម្មណ៍ដ៏សែនកកក្តៅ ដែលទទួលបានពីក្តីស្រលាញ់ដែល មិត្តស្រីរបស់លោក គឺកញ្ញា Min Hyo Rin តែងតែផ្តល់ឲ្យរហូតមក។

បើយោងតាមប្រភព បានឲ្យដឹងថា លោក Taeyang ត្រូវបានគេអញ្ជើញចូលរួម ក្នុងកម្មវិធីបទសម្ពាស៍មួយ ដែលមានឈ្មោះថា “Dazed and Confused” ដោយប្រធានបទនិយាយាអំពី «សេចក្តីស្រលាញ់»។ ក្នុងនោះផងដែរ លោកក៏បានលើកយក មនុស្សជាទីស្រលាញ់របស់លោក កញ្ញា Hyo Rin យកមកនិយាយបង្ហាញជាសាធារណៈ ប្រាប់ទៅកាន់មហាជន និងអ្នកគាំទ្ររបស់លោកទាំងអស់ ឲ្យដឹងថាតើមិត្តស្រីរបស់លោក មានន័យសំខាន់យ៉ាងណា សំរាប់លោកផងដែរ ដោយក្នុងនោះលោកបានរៀបរាប់ថា៖  

«និយាយតាមត្រង់ទៅចុះ, ខ្ញុំគិតថាមនុស្សគ្រប់គ្នានឹងផ្លាស់ប្តូរខ្លួនឯង បន្ទាប់ពីយើងមានស្នេហា ឬក៏ជួបមនុស្សម្នាក់ដែលយើងស្រលាញ់។ ចំពោះខ្ញុំវិញ កាលពីមុន ខ្ញុំមិនសូវជាមានស្នេហារ៉ូមែនទិកច្រើននោះទេ ហើយខ្ញុំក៏ដូចជាមិនសូវចេះរឿងរ៉ូមែនទិកអ្វីដែរ ដោយមើលទៅមានអារម្មណ៍ថា សោះកក្រោះមែនទែន។ ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីខ្ញុំ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយមិត្តស្រីរបស់ខ្ញុំមក ខ្ញុំបានរកឃើញថា តាមពិតទៅខ្ញុំក៏ចេះរ៉ូមែនទិកនឹងគេដែរ ដោយខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជាមានភ្លៀងធ្លាក់ ប៉ះចំបេះដូងដែលរីងស្ងួតមួយនេះ ឲ្យវាមានជីវិតជីវ៉ាឡើងវិញ ព្រមទាំងរីកឡើងជារៀងរាល់ថ្ងៃ ដូចជារដូវផ្ការីកដូច្នោះឯង។ ដូចនេះខ្ញុំក៏ចង់អគុណទៅកាន់មនុស្សជាទីស្រលាញ់ម្នាក់នោះ ខ្ញុំពិតជាសប្បាយរីករាយច្រើនណាស់ ជាងកាលដែលនៅម្នាក់ឯង ហើយខ្ញុំពិតជាអគុណខ្លាំងមែនទែន សម្រាប់ស្នេហាដ៏កក់ក្តៅមួយនេះ។»

ពិតជារ៉ូមែនទិកមែនទែន!! 

ប្រភព៖ AllKpop

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកពត័មានចាស់ផងដែរថា គេប្រទះឃើញថា សមាជិកក្រុម Big Bang លោក Taeyang និងមិត្តស្រីជាទីស្រលាញ់កញ្ញា Min Hyo Rin បានដើរកាន់ដៃគ្នានៅ តាមដងផ្លូវ ដែលមើលទៅ ពិតជាគួរឲ្យស្រលាញ់ និងផ្អែមល្អែមតែម្តង

បើយោងតាមប្រភពប្រាប់ឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមភ្នាក់ងារ Dispatch បានបញ្ចេញនូវរូបថតប៉ុន្មានសន្លឹក ដែលពួកគេ (Taeyang និង Hyorin) បានណាត់ជួបគ្នា និងបណ្តើរគ្នាជុំវិញវិថី Hannam-dong នៅទីក្រុងសេអ៊ូល ក្នុងសម្លៀកបំពាក់សាមញ្ញធម្មតា និងមានពាក់ម៉ាសផងដែរ។

ប្រភពដដែលបានបន្តទៀតថា ការចំណាយពេលរបស់អ្នកទាំងពីរ ដើរបណ្តើរ និងនិយាយសាសងគ្នាបណ្តើរ មើលទៅពិតជាមានភាពផ្អែមល្អែមណាស់។ គួរបញ្ជាក់ថា Taeyang និង Min Hyo Rin ត្រូវបានគេប្រកាសថាពួកគេ ជាសង្សារនឹងគ្នា កាលពីឆ្នាំ២០១៥កន្លងទៅនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload