ឥណ្ឌា​ផ្ដល់​កម្ចី​៥០០​លាន​ដុល្លារ​ជួយ​វៀតណាម​ពង្រឹង​វិស័យ​យោធា

ឥណ្ឌា​ផ្ដល់​កម្ចី​៥០០​លាន​ដុល្លារ​ជួយ​វៀតណាម​ពង្រឹង​វិស័យ​យោធា

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី(រូបភាពពីទីភ្នាក់ងារសារព័ត៌មានReuter)

នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី នៅថ្ងៃនេះ បានផ្ដល់កម្ចីយ៉ាងធំតម្លៃ ៥០០លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការខាងវិស័យយោធា ទៅដល់វៀតណាម ដែលកំពុងស្វះស្វែងពង្រឹងវិស័យការពារជាតិ នៅចំពោះមុខឥទ្ធិពលយោធាចិន ក្នុងសមុទ្រចិនខាងត្បូង។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ Reuters។

បើតាម Reuters កិច្ចព្រមព្រៀងនេះ ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនទៀត ដែលលោក ម៉ូឌី បានចុះហត្ថលេខានៅទីក្រុងហាណូយ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុនភូក អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌានៅក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ។

ឥណ្ឌា និងវៀតណាម សុទ្ធតែជាប្រទេសមានព្រំដែនជាប់ជាមួយចិន ហើយមានទំហំពាណិជ្ជកម្មធំជាមួយចិនផងដែរ។ ប៉ុន្តែ ប្រទេសទាំងពីរនេះ មានជម្លោះទឹកដីជាមួយក្រុងប៉េកាំង ជុំវិញដែនដីហិមាល័យ និងសមុទ្រចិនខាងត្បូង។

Reuters ដែលបានឃើញកំណត់ហេតុរដ្ឋាភិបាលកាលពីខែមិថុនាកន្លងមកនោះ បានផ្សាយថា ឥណ្ឌាមានបំណងលក់មីស៊ីលឲ្យវៀតណាម និងប្រទេស ៤ទៀត៕សូរ្យ ជ័យឧត្ដម

ឥណ្ឌា​ផ្ដល់​កម្ចី​៥០០​លាន​ដុល្លារ​ជួយ​វៀតណាម​ពង្រឹង​វិស័យ​យោធា

India’s Prime Minister Narendra Modi (L) poses for a photo with his Vietnamese counterpart Nguyen Xuan Phuc at the Government office in Hanoi, Vietnam September 3, 2016. REUTERS/Kham

ប្រភព៖ reuters, VOD

  • ឥណ្ឌា​ផ្ដល់​កម្ចី​៥០០​លាន​ដុល្លារ​ជួយ​វៀតណាម​ពង្រឹង​វិស័យ​យោធា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ជីវិតនិងសង្គម
Tags: