លោក អ៊ុំ សំ​អាន បន្ត​ជាប់​ឃុំ ឬ នៅ​ក្រៅ​ឃុំ​នឹង​អាច​ដឹង​នៅ​ថ្ងៃនេះ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំ​អាន មក​បើក​សវនាការ​ពេញអង្គ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា​នេះ ដោយ​មាន​លោក ហេង សុខ​ណា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក គុ​ជ គឹ​ម​ឡុ​ង ជា​តំណាង​អយ្យការ ។

សូម​រំ​ឮ​កថា លោក អ៊ុំ សំ​អាន បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មេ​សា ២០១៦ នៅ​ក្រុង​សៀមរាប ក្រោយមក​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ពាក់​ព័​ន្ឋ​នឹង​ការ​បង្ហាញ​ផែនទី​ស​ន្ឋិ​សញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ៕