ព្រឹក​មិ​ញ ! ប្រកាស​សាលក្រម​ផ្តន្ទាទោស​ម្តាយ​លោក ថោ​ង សា​រ៉ា​ន់ និង​មនុស្ស​ជំនិត​បំផុត​របស់​លោក អាំង មាលតី

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​​មិញ​នេះ (ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦​) ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យិ​ន សា​រឿ​ន បាន​សម្រេច​ផ្តន្ទាទោស​ម្តាយ​លោក ថោ​ង សា​រ៉ាត់ គឺ​អ្នកស្រី កែវ សារី ដាក់​ពន្ធនាគារ​២​ឆ្នាំ និង​ផ្តន្ទាទោស​អតីត​ឧត្ដមសេនីយ៍​យោធា និង​ជា​មនុស្ស​ជំនិត​បំផុត​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក ពេជ្រ ព្រហ្ម​មុនី រយៈពេល​៥​ឆ្នាំ តែ​អនុវត្ត​ទោស​ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​ចៅក្រម យិ​ន សា​រឿ​ន ផ្តន្ទាទោស​អ្នកស្រី កែវ សារី ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ជំនួញ​ឥទ្ធិពល​សកម្ម​» តាម​មាត្រា​៦០៦ នៃ​ក្រមព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​លោក ពេជ្រ ព្រហ្ម​មុនី ពី​បទ «​ជំនួញ​ឥទ្ធិពល​អកម្ម​» តាម​មាត្រា​៥៩៥ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភោជនីយដ្ឋាន One More ក្នុង​ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ៕