ចង់​ចំណេញ ដាច់​ចំណង! ចំណាយ​លុយ ១០​ដុល្លារ​ធ្វើ​ច្រមុះ ចុង​ក្រោយ​ស្តាយ​មួយ​ជីវិត

បុរស​ជន​ជាតិ​ហ្វីលីពីន ដែល​ចង់​ក្លាយ​ខ្លួន​ទៅ​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បី​ល្បាញ​ម្នាក់ បាន​ខូច​មុខ និង​សោក​ស្តាយ​អស់​មួយ​ជីវិត បន្ទាប់​ពី​ចំណាយ​លុយ ១០​ដុល្លារ កែ​ច្រមុះ និង​ចង្កា។

 

ចង់​ចំណេញ ដាច់​ចំណង! ចំណាយ​លុយ ១០​ដុល្លារ​ធ្វើ​ច្រមុះ ចុង​ក្រោយ​ស្តាយ​មួយ​ជីវិត

 

លោក Ellowe Alviso បាន​ប្រើ​មុខ​មាត់​ពី​ធម្មជាតិ​ដ៏​មាន​មន្ត​ស្នេហ៍​របស់​ខ្លួន ធ្វើ​ជា​ដើម​ទុន​សម្រាប់​រក​ចំណូល នៅ​ពេល​ដែល​គាត់​ចាប់​ផ្តើម​ធ្វើ​ការ​ជា​តារា​បង្ហាញ​ម៉ូត រយៈ​ពេល ២-៣​ឆ្នាំ​ដំបូង។ ដោយ​សារ​តែ​មាន​បំណង ចង់​បាន​ការងារ​ច្រើន Alviso ក៏​បាន​ជ្រើស​រើស​យក​ការ​កែ​សម្ផស្ស ដើម្បី​កែ​លម្អ​មុខ​មាត់​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ។

 

លោក Alviso បាន​និយាយ​ប្រាប់​វិទ្យុ​ក្នុង​ស្រុក dzMM ថា គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង ទៅ​លើ​ស្រ្តី​កែ​ភេទ​ម្នាក់​ឈ្មោះ Euge Edward Udangan ដែល​បាន​បំផ្លាញ​មុខ​របស់​ខ្លួន។ ការ​កែ​សម្ផស្ស​តម្លៃ​ថោក ត្រឹម ៥០០ ប៉េសូ​ហ្វីលីពីន (១០.៧០ដុល្លារ) នោះ គឺ​ជា​ការ​ចាក់​បញ្ចូល​សារធាតុ «Collagen Solution» ដែល Udangan អះអាង​ថា បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ច្រមុះ​របស់ Alviso។

 

គ្រូពេទ្យ​បាន​ប្រាប់ Alviso ថា សារធាតុ Collagen Solution នោះ គឺ​ជា​ការ​លាយ​បញ្ចូល​គ្នា​នៃ ក្រមួន ប្រេង​ចាហួយ Petroleum Jelly និង សារធាតុ Sealant។

 

គួរ​បញ្ជាក់​ថា ការ​កែ​ច្រមុះ និង​ចង្កា​ដំបូង បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​មួយ​សម្រាប់ Alviso។ ប៉ុន្តែ​រយៈ​ពេល ២​ឆ្នាំ​ក្រោយ​មក គាត់​បាន​កត់​សម្គាល់​ឃើញ​ពី​ភាព​មិន​ប្រក្រតី ដោយ​សារ​តែ​ច្រមុះ និង​ចង្កា​របស់​គាត់ បាន​បង្ហាញ​សញ្ញា​នៃ​ការ​ខូច​ទ្រង់ទ្រាយ។ នៅ​ទី​បំផុត Alviso បាន​ខូច​ទ្រង់ទ្រាយ​មុខ ហើយ​ក្តី​សុបិន​ជា​តារា​ម៉ូដែល ក៏​ត្រូវ​រលាយ​សាបសូន្យ​ផង​ដែរ៕

 

ចង់​ចំណេញ ដាច់​ចំណង! ចំណាយ​លុយ ១០​ដុល្លារ​ធ្វើ​ច្រមុះ ចុង​ក្រោយ​ស្តាយ​មួយ​ជីវិត

 

ចង់​ចំណេញ ដាច់​ចំណង! ចំណាយ​លុយ ១០​ដុល្លារ​ធ្វើ​ច្រមុះ ចុង​ក្រោយ​ស្តាយ​មួយ​ជីវិត

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ nextshark