ស្រាបៀរ លីអូ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Mazda pick-up នៅ​ខេត្ត​កំពង់ចាម

ស្រាបៀរ លីអូ បាន​ប្រគល់​រង្វាន់​ធំ​ក្នុង​កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត របស់​ខ្លួន​ដល់​អតិថិជន​មាន​សំណាង​នៅ​ខេត្ត​កំពង់ចាម។

 

លោក ឈៀង ឈឿន ជា​អតិថិជន​ស្រាបៀរ លីអូ ដែល​ទទួល​ទាន​ស្រាបៀរ​លីអូ ជា​ប្រចាំ។ លោក​បាន​ឃើញ​រង្វាន់​ធំ​រថយន្ត Mazda pick-up នៅ​ក្រោម​ក្រវិល​កំប៉ុង​ដំបូង​ដែល​លោក​បាន​គាស់​នៅ​ថ្ងៃ​នោះ។ លោក ឈៀង​ ឈឿន បាន​ទទួល​សោរ​ថយន្ត Mazda pick-up ស៊េរី​ថ្មី​ពី​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់​គ្រង​ទីផ្សារ​ក្រុមហ៊ុន​ស្រាបៀរ លីអូ នៅ​ថ្ងៃ​ទី៣ កញ្ញា នៅ Tiffy Arena។

 

ស្រាបៀរ លីអូ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Mazda pick-up នៅ​ខេត្ត​កំពង់ចាម

 

លោក ឈៀង ឈឿន បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ “វា​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​ពេល​ដែល​ខ្ញុំ​ខ្ញុំ​ឃើញ​រង្វាន់​លើ​ក្រវិល​កំប៉ុង។ ខ្ញុំ​គិត​ថា​អាច​ត្រឹម​តែ​ឈ្នះ​រង្វាន់​តូចៗ​ប៉ុណ្ណោះ តែ​បែរ​ជា​ឈ្នះ​រថយន្ត Mazda pick-up។ នេះ​ជា​ការ​ប្រគល់​រង្វាន់​ដល់​អតិថិជន​ស្រាបៀរ លីអូ ពិត​ប្រាកដ​មែន។ ហើយ​ខ្ញុំ​នៅ​តែ​ប្រាប់​មិត្តភក្តិ​ខ្ញុំ​ឲ្យ​បន្ត​ទិញ​ស្រាបៀរ លីអូ”។

 

ក្នុង​ឱកាស​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​ចែក​រង្វាន់ iPhone 6s និង​ម៉ូតូ​ហុងដា ឌ្រីម ឆ្នាំ​២០១៦ ដល់​អតិថិជន​ដែល​មាន​សំណាង​ដទៃ​ទៀត​ផង​ដែរ។

 

ស្រាបៀរ លីអូ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Mazda pick-up នៅ​ខេត្ត​កំពង់ចាម

 

កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពី​ស្រាបៀរ លីអូ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រចាំ​ឆ្នាំ ដើម្បី​តប​ស្នង​ដល់​អតិថិជន​របស់​ខ្លួន​សម្រាប់​កា​រគាំទ្រ​របស់​ពួក​គាត់។ លោក ព្រាប សុវណ្ណ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នៅ​ឆ្នាំ​នេះ ទទួល​បាន​ជោគជ័យ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ជាង​កម្មវិធី​កាល​ពី​ឆ្នាំ​មុនៗ។ បន្ទាប់ពី​កម្មវិធី​ប្រគល់​រង្វាន់​ដល់​លោក ឈៀង ឈឿន លោក ព្រាប សុវណ្ណ បាន​ថ្លែង​ថា៖ “យើង​សូម​អំណរ​គុណ​ដោយ​ស្មោះ​ដល់​អតិថិជន​របស់​យើង​ដែល​តែង​គាំទ្រ​ស្រាបៀរ លីអូ ។ សូម​បន្ត​ភាព​រីករាយ​ជាមួយ​ស្រាបៀរ លីអូ ព្រោះ​ភាព​អស្ចារ្យ​អាច​កើត​ឡើង​គ្រ​ប់ពេល។ អ្នក​ឈ្នះ​រថយន្ត Mazda pick-up ស៊េរី​ថ្មី  បន្ទាប់ អាច​ជា​រូប​អ្នក។

 

អតិថិជន​ស្រាបៀរ លីអូ មាន​ឱកាស​ឈ្នះ​ក្នុង​កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពី​ស្រាបៀរ លីអូ នៅ​ទូទាំង​ប្រទេស​ដែល​កម្មវិធី​នឹង​ចាប់​ផ្តើម​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៦ នេះ។ ដោយ​គ្រាន់​តែ​គាស់​ក្រវិល​កំប៉ុង និង​គម្រប​ដប​ស្រាបៀរ លីអូ រួច​ស្វែង​រក​មើល​រង្វាន់ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Mazda Pick-Up ម៉ូតូ Honda Dream 2016 ទូរទស្សន៍​ទំហំ ៣២ អ៊ីញ រង្វាន់​ទឹក​ប្រាក់ ១០០០ ដុល្លារ ទូរសព្ទ iPhone 6s និង​រង្វាន់​ជា​ច្រើន​ទៀត៕

 

ស្រាបៀរ លីអូ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Mazda pick-up នៅ​ខេត្ត​កំពង់ចាម

 

ស្រាបៀរ លីអូ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Mazda pick-up នៅ​ខេត្ត​កំពង់ចាម

 

ស្រាបៀរ លីអូ រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រថយន្ត Mazda pick-up នៅ​ខេត្ត​កំពង់ចាម

 

អត្ថបទ៖ ពាណិជ្ជកម្ម