សន្សំ​​ម្ដង​១​កាក់​រយៈពេល​​២​ឆ្នាំ ដើម្បី​​សុំ​​មិត្ត​​ស្រី​​រៀបការ

លោក​ Muhammad Helmy Kamid ​​បាន​ធ្វើ​​ឲ្យ​​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​​សិង្ហបុរី​មាន​ការ​ចាប់​អារម្មណ៍​​ និង​កោត​សរសើរ​ពី​ទឹក​ចិត្ត​ ដែល​ខិតខំ​​​សន្សំ​​កាក់​​ម្ដង​មួយៗ​​​ រហូត​ដល់​ទៅ​​ពីរ​ឆ្នាំ​​ ដើម្បី​​​សុំ​មិត្ត​ស្រី​រៀបការ។

 

សន្សំ​​ម្ដង​១​កាក់​រយៈពេល​​២​ឆ្នាំ ដើម្បី​​សុំ​​មិត្ត​​ស្រី​​រៀបការ

 

​កំលោះ​វ័យ​​ ២៦​ឆ្នាំ​​រូប​នេះ ​សន្សំ​បាន​ជាង​ ៦០០០​​ដុល្លារ​​សិង្ហបុរី ឬ​ប្រមាណ​ ៤៤១៤​ដុល្លារ​អាមេរិក ដោយ​មួយ​កាក់​​តម្លៃ​​ ១​ដុល្លារ។ នៅ​ពេល​រូប​ថត​​របស់​គាត់​​ បាន​បង្ហោះ​​លើ​​ទំព័រ Facebook ​​​​មាន​ការ​​ចូលចិត្ត បញ្ចេញ​មតិយោបល់ និង​ចែក​រំលែក​យ៉ាង​ច្រើន​ ជាពិសេស​​​មាន​នារី​ចំនួន​ ៣នាក់ ​​​បាន​ផ្ញើ​សារ​​សុំ​រៀបការ​ជាមួយ​គាត់។ ក្រោយ​បាន​អាន​​​​សារ​​អ្នក​ទាំង៣​ គាត់​បាន​ច្រាន​ចោល​សំណើ​ទាំង​នោះ​ដោយ​​​​គួរសម​ទៅ​វិញ។

 

លោក​ Helmy ចាប់​ផ្ដើម​​សន្សំ​​​កាក់​តាំង​ពី​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៤ ក្រោយ​​គាត់​ទទួល​ការ​​លើក​ទឹក​ចិត្ត​ពី​​ពូ​បង្កើត​លោក​ Anuar Ahmad។ Anuar វ័យ​៤៥ឆ្នាំ មាន​បទ​ពិសោធន៍​ប្រមូល​កាក់​តម្លៃ ១ដុល្លារ​​រយៈពេល​ ​១០​ឆ្នាំ ប៉ុន្តែ​​រក​បាន​​​ប្រមាណ​ ១០០០​ដុល្លារ​​ប៉ុណ្ណោះ។ លោក​​បន្ត​ថា “​ការ​សន្សំ​នេះ​​​បាន​ជួយ​ច្រើន​ ពេល​​ខ្ញុំ​ចង់​រៀបការ​​ ដូច្នេះ​​​ខ្ញុំ​គិត​ថា​​​វា​នឹង​ជួយ​ក្មួយ​ខ្ញុំ​បាន​ដូច​គ្នា”។

 

​​លោក​ Helmy តែង​តែ​ដើរ​ដូរ​អ្នក​​លក់​​​​ជាមួយ​​កាក់ ១០, ២០ ឬ ៥០​សេន​ ទៅ​ជា​​កាក់​ ១ដុល្លារ​ ​ដើម្បី​​សន្សំ​ទុក​រហូត​។ ទោះ​ជា​យ៉ាងណា ​កំលោះ​​​សិង្ហបុរី​ខាង​លើ​​​ មិន​ទាន់​មាន​មិត្ត​ស្រី​នៅឡើយ​ទេ តែ​​គាត់​គ្រោង​​នឹង​​​មាន​ថ្ងៃ​ពិសេស​នេះ​ខាង​មុខ​ឆាប់ៗ។ ​គាត់​បញ្ជាក់​ថា “ចំនួន​ប្រាក់​ទាំង​នេះ​ ខ្លួន​​ទុក​ចំណាយ​​ថ្លៃ​ជំនូន និង​​​ប្រើ​ប្រាស់​​ថ្លៃ​​ចាយវាយ​ថ្ងៃ​អាពាហ៍ពិពាហ៍”៕

 

សន្សំ​​ម្ដង​១​កាក់​រយៈពេល​​២​ឆ្នាំ ដើម្បី​​សុំ​​មិត្ត​​ស្រី​​រៀបការ

 

 

ចុចអាន៖ គូ​ស្នេហ៍​​​​សុំ​រៀបការ​កំពូល​ផ្អែម​​ ឈ្នះ​​ពាន​សុំ​រៀប​ការ​ល្អ​បំផុត​​​ប្រចាំ​ឆ្នាំ

ចុចអាន៖ កំពុង​​គេច​ពី​គ្រោះថ្នាក់ មិត្ត​ប្រុស​សុំ​រៀបការ​ ធ្វើ​ឲ្យ​នាង​ទប់​ទឹក​ភ្នែក​មិន​បាន

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ Straitstimes