ទូរទស្សន៍​ថៃ ចំនួន៧ អញ្ជើញ​តារា​ខ្មែរ​សម្ភាស​ន៍​ថ្ងៃនេះ

ក្រុម​តារា​កម្ពុជា​មាន​ អ្នកនាង​ ចន ចន្ទ័លក្ខិណា លោក ញ៉ែម សុគន្ធ កញ្ញា តូតា នាយក្រូច នាយកៃដ​រ ជា​ដើម កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ថៃ ដើម្បី​ចូល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ក្នុង​ការ​បើក​សម្ពោធ​រឿង ​”ចន្ទ្រា” ដោយ​ក្នុង​នោះ ​មាន​​ទូរទស្សន៍​ថៃ​ចំនួន​៧​ទៀត​ បាន​អញ្ជើញ​សម្ភាស​ន៍​លើ​កញ្ចក់​ទូរទស្សន៍​ផ្ដាច់​មុខ​ ក្នុង​​នោះ​មាន​ទូរទស្សន៍​ខ្លះ ​ផ្សាយផ្ទាល់​​ទូរទស្សន៍​ខ្លះ​ថត​ទុក។

 

ទូរទស្សន៍​ថៃ ចំនួន៧ អញ្ជើញ​តារា​ខ្មែរ​សម្ភាស​ន៍​ថ្ងៃនេះ

សិល្បករ​ខ្មែរ​សម្តែង​រឿង ចន្រ្ទា កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ថៃ

 

ទូរទស្សន៍​ទាំង​៧​នោះ​មាន​ ៖
១/ទូរទស្សន៍​ លេខ៧ ​(ផ្សាយ​ផ្ទាល់) ​
២/ ទូរទស្សន៍ True Vision
៣/ ទូរទស្សន៍ លេខ៩
៤ /ទូរទស្សន៍ Thai Rath (ផ្សាយផ្ទាល់)
៥/ ទូរទស្សន៍ Matichon
៦/ទូរទស្សន៍ Daradaily
៧/ ទូរទស្សន៍ Thai PBS

 

ទូរទស្សន៍​ថៃ ចំនួន៧ អញ្ជើញ​តារា​ខ្មែរ​សម្ភាស​ន៍​ថ្ងៃនេះ

 

ក្រុម​តារា​ទាំងអស់​នឹង​ធ្វើ​ការងារ​១​ថ្ងៃ​ពេញ ជុំវិញ​ការ​ផ្សព្វផ្សាយ​រឿង” ចន្ទ្រា”នេះ​ ហើយ​ពួកគេ​ និង​ត្រឡប់​ទៅ​វិញ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក​។ បន្ទាប់​ពី​ការ​ធ្វើ​សន្និសីទ​កាសែត​ និង​ ការ​បើក​សម្ពោធ​ក្នុង​ថ្ងៃនេះ ​រឿង” ចន្ទ្រា” និង​ចាក់​បញ្ចាំង​ឲ្យ​ទស្សនិកជន​ក្នុង​ប្រទេស​ថៃ​ នៅថ្ងៃ​ទី​១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​នេះ​ទៅ ​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំងអស់​ក្នុង​ប្រទេស​ថៃ។ ក្រុម​ការងារ​Sabay នឹង​ធ្វើ​សេចក្ដី​រាយការណ៍​ជា​បន្ត​បន្ទាប់​ថែម​ទៀត​៕

 

អត្ថបទ៖ ខុត សីហា