“អ្នក​មិន​ដែល​យល់” MV ថ្មី​ពី Sam Rocker

កាល​ពី​យប់​មិញ​ MV ​បទ​ “អ្នក​មិន​ដែល​យល់”  បាន​ចេញ​ជា​ផ្លូវ​ការ​ហើយនៅ​លើឆានែល យូធូប ផ្ទាល់​ខ្លួន​របស់ Sam Rocker​ ​បន្ទាប់​ពី​មាន​​មាន​ការ​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​របស់​អ្នក​គាំទ្រ។

 

“អ្នក​មិន​ដែល​យល់” MV ថ្មី​ពី Sam Rocker

 

(តារា​ចម្រៀង Sam Rocker)

 

តារា​ចម្រៀង​ក្នុង​គម្រោង Songkites Season of Love បាន​ឲ្យ​ដឹង​ថា សម្រាប់​បទ​នេះ​ គឺ​ទម្រាំ​បាន​ចេញ​ជា​ផ្លូវ​ការ​ គឺ​រៀប​ចំ​គម្រោង​មិន​តិច​ជាង​១​ខែ​នោះ​ទេ ​ក្នុង​ការ​ជ្រើស​រើស​តួ​សម្ដែង​និង​ទីតាំង​សម្រាប់​ថត​ដើម្បី​មើល​ទៅ​ឲ្យ​មាន​ភាព​ទាក់​ទាញ។ តារា​​សម្ដែង​ក្នុង​រឿង “ស្នេហ៍​ស្វ័យ​គុណ​៤​” បាន​បន្ថែម​ថា៖​ “សម្រាប់ MV បទ​ហ្នឹង​យើង​ចង់​និយាយ​ពី​មនុស្ស​ស្រី​ម្នាក់​​ដែល​​ស្រលាញ់​ទុក​ត្រឹម​លេង​សើច ដោយ​សារ​តែ​អារម្មណ៍​ស្រលាញ់​ យើង​សុខ​ចិត្ត​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាង​ តែ​ចុង​ក្រោយ​គេ​នៅ​តែ​ចាក​ចេញ​ដដែល​”៕

 

ទៅ​ទស្សនា​ “អ្នក​មិន​ដែល​យល់” MV ថ្មី​ពី Sam Rocker ទាំង​អស់​គ្នា៖

 

អត្ថបទ៖ SAMEDY​​​​