Mueller និង Kimmich ជួយឲ្យអាល្លឺម៉ង់ យកឈ្នះលើន័រវែស យ៉ាងងាយក្នុងជម្រុះ World Cup (មានវីដេអូ Highlight)

ខ្សែប្រយុទ្ធ Thomas Mueller និងខ្សែបម្រើ Joshua Kimmich ដែលជាមិត្តរួមក្លិប Bayern Munich បានជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកអាល្លឺម៉ង់ កត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុមជម្រើសជាតិន័រវែស ក្នុងការប្រកួតជម្រុះបើកឆាកនៃយុទ្ធនាការ World Cup ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យ។

thomas-muller-kimmich-germany

Mueller បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី១៦ នាកីឡដ្ឋាន Ullevaal Stadion ក្នុងទីក្រុង Oslo នៅមុនពេល Kimmich បានគ្រាប់បាល់ទី២សម្រាប់ក្រុមអាល្លឺម៉ង់ នៅជិតបញ្ចប់តង់ទីមួយ។ ក្រោយមក Mueller បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីម្តងទៀតដើម្បីជួយឲ្យក្រុមរបស់លោក Joachim Loew ដណ្តើមបានជ័យជម្នះនៅថ្ងៃបើកឆាកនៃការប្រកួតជម្រុះក្នុងពូល C ខណៈដែលក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ ចាប់ផ្តើមធ្វើការប្រជែងយកកៅអីទៅជុំផ្តាច់ព្រ័ត្រក្នុងប្រទេសរុស្ស៊ី។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងតែនាំមុខក្នុងពូលជាបណ្តោះអាសន្ន ក្រោយពីការប្រកួតបើកឆាក ខណៈដែលក្រុមជម្រើសជាតិអាសែបៃហ្សង់ ក៏ទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ ផងដែរនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិសាំម៉ារ៉ាំង ហើយក្រុមជម្រើសជាតិអៀរឡង់ខាងជើង បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិឆែក។ Mueller បានប្រាប់ទូរទស្សន៍ RTL ថា៖ «យើងអាចរកឃើញចំណុចក្នុងការកែសម្រួល ប៉ុន្តែ ជាទូទៅ យើងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវនៅរាត្រីនេះ។ យើងពិតជារីករាយណាស់ បើទោះបីត្រូវមានការកែសម្រួលជាច្រើនក៏ដោយ»៕

ប្រភពព័ត៌មាន៖ Bangkok Post

The post Mueller និង Kimmich ជួយឲ្យអាល្លឺម៉ង់ យកឈ្នះលើន័រវែស យ៉ាងងាយក្នុងជម្រុះ World Cup (មានវីដេអូ Highlight) appeared first on CamboSport.

  • Mueller និង Kimmich ជួយឲ្យអាល្លឺម៉ង់ យកឈ្នះលើន័រវែស យ៉ាងងាយក្នុងជម្រុះ World Cup (មានវីដេអូ Highlight)已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:កីឡា