ជំនួបមិត្តភាព U-16កម្ពុជា ប៉ះ U-15ចិន ត្រូវបានលើកពេល តែអ្នកទិញសំបុត្រហើយអាចប្ដូរយកថវិកាវិញបាន

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជូនដំណឹងមុននេះបន្ដិចថា ការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា(U-16) និងក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំចិន(U-15) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ត្រូវបានលើកពេលហើយ ប៉ុន្ដែអ្នកទិញសំបុត្រហើយ គឺអាចទៅប្ដូរយកថវិកាវិញបាន នៅកន្លែងលក់សំបុត្រនាពហុកីឡដ្ឋានជាតិ ។

khmervschina2

នេះគឺជាដំណឹងគួរឲ្យសោកស្ដាយមួយ ខណៈសហព័ន្ធមិនបានបញ្ជាក់ពីពេលកាលបរិច្ឆេទប្រកួតជាថ្មីនោះទេ ។ ប្រភពព័ត៌មានខាងលើបានសរសេរថា «ដោយសារមានការស្នើសុំពន្យាពេលនៃការប្រកួតពីខាងភាគីស្ថានទូតចិនការប្រកួតមិត្តភាព ដើម្បីអបអរខួបលើកទី៥៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នាថ្ងៃទី១១ ខែកញ្ញាវេលាម៉ោង ៦:៣០នាទីល្ងាច ររវាងក្រុម U-16កម្ពុជា និងក្រុម U-15ចិន គឺត្រូវបានលើកទៅពេលក្រោយ» ។

khmervschina

យ៉ាងណាមិញសហព័ន្ធបានបញ្ជាក់ថា ចំពោះការលើកពេលប្រកួតនេះដែរ សម្រាប់អ្នកគាំទ្រដែលបានទិញសំបុត្រត្រៀមចូលទស្សនារួចហើយ គឺអាចទៅប្ដូរយកលុងវិញ ចាប់ពីថ្ងៃទីច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ។ ដោយឡែកម្មវិធីប្រកួតថ្មី សហព័ន្ធនឹងជំណឹងបន្ដនៅពេលក្រោយ ៕

ប្រភព៖ Khmertalking

The post ជំនួបមិត្តភាព U-16កម្ពុជា ប៉ះ U-15ចិន ត្រូវបានលើកពេល តែអ្នកទិញសំបុត្រហើយអាចប្ដូរយកថវិកាវិញបាន appeared first on CamboSport.