Real ​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​​យ៉ាង​ភ្ញាក់​ផ្អើល សម្រាប់​លេង​ UCL

ក្រុម​ស្ដេច​ស Real Madrid ​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Zinedine Zidane ​បាន​បញ្ចូល​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ Martin Odegaard ​​យ៉ាង​ភ្ញាក់​ផ្អើល​ ​ដើម្បី​ជួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ UEFA Champions League រដូវ​កាល​នេះ។

 

Real ​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​​យ៉ាង​ភ្ញាក់​ផ្អើល សម្រាប់​លេង​ UCL

Zinedine Zidane អ្នកចាត់ការក្រុម Real Madrid

 

អនាគត​របស់​កីឡាករ​វ័យ​១៧​ឆ្នាំ Odegaard ​បាន​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ ​ក្រោយ​ផ្ទេរ​ពី​ Stromsgodset ​ទៅ​ក្រុម​យក្ស​អេស្ប៉ាញ​កាល​ឆ្នាំ​២០១៤ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ Carlo Ancelotti ប៉ុន្តែ​បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ក្រុម​​ Real Madrid Castilla (ឈុត​បម្រុង​ Real) ​​២​រដូវ​កាល​មក អ្នកចាត់ការ​ Zidane ​​ហាក់​ជឿជាក់​រូប​គេ​ខ្លាំង។

 

Real ​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​​យ៉ាង​ភ្ញាក់​ផ្អើល សម្រាប់​លេង​ UCL

ខ្សែ​បម្រើ​វ័យ​ក្មេង​ Martin Odegaard របស់​ Real

 

Real ចាប់​ឆ្នោត​ប៉ះ​ក្រុម Borussia Dortmund, Sporting Lisbon និង​ Legia Warsaw ​នៅ​ក្នុង​ពូល F ​​ខណៈ​ដែល​ប្រកួត​ដំបូង​របស់​គេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ព័រទុយហ្គាល់​ Sporting ​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​សប្ដាហ៍​ក្រោយ។

 

Real ​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​​យ៉ាង​ភ្ញាក់​ផ្អើល សម្រាប់​លេង​ UCL

 

Real ​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​​យ៉ាង​ភ្ញាក់​ផ្អើល សម្រាប់​លេង​ UCL

 

Real ​បញ្ចូល​ឈ្មោះ​កីឡាករ​ក្មេង​​យ៉ាង​ភ្ញាក់​ផ្អើល សម្រាប់​លេង​ UCL

 

*បញ្ជី​ឈ្មោះ​កីឡាករ​ Real សម្រាប់​លេង​ UEFA Champions League ទាំង​អស់​គឺ៖

 

អ្នកចាំទី៖ Keylor Navas, Kiko Casilla, Ruben Yañez

 

ខ្សែ​ការពារ៖ Dani Carvajal, Danilo, Raphael Varane, Pepe, Sergio Ramos, Nacho Fernandez, Marcelo, Fabio Coentrao

 

ខ្សែ​បម្រើ៖ Toni Kroos, Casemiro, Luka Modric, Marco Asensio, Isco Alarcon, James Rodriguez, Mateo Kovacic, Martin Odegaard

 

ខ្សែ​ប្រយុទ្ធ៖ Karim Benzema, Cristiano Ronaldo, Gareth Bale, Alvaro Morata, Mariano Diaz, Lucas Vazquez៕

 

-ចុចអាន៖ Bale ​ចង់​លើក​ពាន​ UCL ​​​​លើក​ទី​៣​ជាមួយ​ Real នៅ​ស្រុក​កំណើត

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun