U16 កម្ពុជា ប៉ះ​ចិន ​ពន្យារ​ពេល អ្នក​ទិញ​សំបុត្រ​ហើយ ​អាច​ទៅ​ប្ដូរ​យក​លុយ​វិញ​បាន

ដោយ​សារ​មាន​ការ​ស្នើ​សុំ​ពន្យារ​ពេល​នៃ​ការ​ប្រកួត​ពី​ខាង​ភាគី​ស្ថានទូតចិន​ ការ​ប្រកួត​មិត្តភាព​អន្ដរ​ជាតិ​រវាង U16 ​កម្ពុជា​និង​ U16 ចិន ដើម្បី​​អបអរខួបលើក​ទី​៥៨ ​នៃ​ទំនាក់​ទំនង​ការទូត ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​ពន្យា​ទៅ​ពេល​ក្រោយ ដូច្នេះ​អ្នក​ដែល​បាន​ទិញ​សំបុត្រ​អាច​ទៅ​ប្ដូរ​យក​ប្រាក់​វិញ​បាន​នៅ កន្លែង លក់ សំបុត្រ​នៅ​ពហុ​កីឡដ្ឋានជាតិ​ ពីថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍។ នេះបើតាមសហព័ន្ធបាន​បញ្ជាក់ ៕

 

U16 កម្ពុជា ប៉ះ​ចិន ​ពន្យារ​ពេល អ្នក​ទិញ​សំបុត្រ​ហើយ ​អាច​ទៅ​ប្ដូរ​យក​លុយ​វិញ​បាន

 

អត្ថបទ៖ មុន្នី រម្យ