សរ​ រាជសីហ៍«​ខ្ញុំ​មាន​​ក្ដី​បារម្ភ​​ខ្លះៗ ​តាំង​ពី​មុន​​​ប្រកួត​ពេល​ដឹង​ថា​ប៉ះ ពេជ្រ សីហា»

​«​ខ្ញុំ​មាន​​ក្ដី​បារម្ភ​ខ្លះ​ៗ តាំង​ពី​មុន​​​ប្រកួត​ពេល​ដឹង​ថា​ប៉ះ ពេជ្រ សីហា»។ ជា​សម្ដី​របស់​ សរ រាជសីហ៍ ​​បន្ទាប់​ពី​រូប​​គេ​ត្រូវ​បាន​ ពេជ្រ សីហា ផ្ដួល​ត្រឹម​ទឹក​ទី​១ កាល​ពី​ម្សិល​មិញ​នេះ​​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​​​សង្វៀន​ PNN វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​ ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​គោ​ជល់។

 

សរ​ រាជសីហ៍«​ខ្ញុំ​មាន​​ក្ដី​បារម្ភ​​ខ្លះៗ ​តាំង​ពី​មុន​​​ប្រកួត​ពេល​ដឹង​ថា​ប៉ះ ពេជ្រ សីហា»សរ រាជសីហ៍ (ក្រហម) ពេជ្រ សីហា (ខៀវ)

 

​ការ​ប្រកួត​របស់​ សរ រាជសីហ៍ និង​ ពេជ្រ សីហា ចាប់​ផ្ដើម​បាន​ត្រឹម​ពាក់​កណ្ដាល​ផ្លូវ​នៃ​​ទឹក​ទី​១ ប៉ុណ្ណោះ​​​។ ពេជ្រ សីហា បាន​ប្រើ​កណ្ដាប់​ដៃ​ចំនួន ៥​ដៃ​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​​ រាជសីហ៍ សន្លប់​​មិន​អាច​បន្ត​ការ​ប្រកួត​បាន។

 

​ទាក់​ទិន​នឹង​ការ​បរាជ័យ​នេះ​ សរ​ រាជសីហ៍ ​បាន​ឲ្យ​ដឹង​ថា រូប​គេ​មាន​ក្ដី​បារម្ភ​​ខ្លះ​ៗ​​តាំង​ពី​មុន​ការ​ប្រកួត​​​ដោយ​សារ​ដឹង​ថា ពេជ្រ សីហា មាន​ស្នៀត​ល្អ​ជាង​ខ្លួន ខណៈ​បទ​ពិសោធន៍​ សីហា ហាក់​​មាន​កម្រិត​លើស​រូប​គេ។ ​បច្ចេកទេស​​មិន​សូវ​លើស​គ្នា​ខ្លាំង​​ប៉ុន្មាន​ទេ​ ប៉ុន្តែ​រូប​គេ​គិត​ថា​​​ពិត​ជា​ពិបាក​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​តាំង​ពី​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​មក​ម្ល៉េះ។

 

​​​អ្នក​ប្រដាល់​បទ​ពិសោធន៍​ច្រើន​គួរសម​រូប​នេះ​បន្ថែម​ថា ​ចំពោះ​ការ​ហ្វឹកហាត់​ពេញ​លេញ​ល្អ​ ​ការ​​សន្លប់​លើក​នេះ​​អាច​មក​ពី​ភ្លាត់​ស្នៀត​​​របស់​ខ្លួន​ឯង​។ តាំង​ចិត្ត​ថានឹង​ធ្វើ​ឲ្យ​បាន​ល្អ​ដែរ​ក្នុង​ការ​ប៉ះ​រៀម​ច្បង​​រូប​នេះ​ ប៉ុន្តែ​ធ្វើ​​​​មិន​អាច​ធ្វើ​​បាន។

 

​​ការ​បរាជ័យ​របស់​ សរ រាជសីហ៍ ​បាន​ធ្វើ​ឲ្យ​ ពេជ្រ សីហា ឡើង​ទៅ​​​ប៉ះ​ ឡុង សុវណ្ណឌឿន នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដណ្ដើម​ខ្សែក្រវាត់​ PNN ​នា​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៦ខាង​មុខ​នេះ៕

 

សរ​ រាជសីហ៍«​ខ្ញុំ​មាន​​ក្ដី​បារម្ភ​​ខ្លះៗ ​តាំង​ពី​មុន​​​ប្រកួត​ពេល​ដឹង​ថា​ប៉ះ ពេជ្រ សីហា»

 

សរ​ រាជសីហ៍«​ខ្ញុំ​មាន​​ក្ដី​បារម្ភ​​ខ្លះៗ ​តាំង​ពី​មុន​​​ប្រកួត​ពេល​ដឹង​ថា​ប៉ះ ពេជ្រ សីហា»

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​

  • សរ​ រាជសីហ៍«​ខ្ញុំ​មាន​​ក្ដី​បារម្ភ​​ខ្លះៗ ​តាំង​ពី​មុន​​​ប្រកួត​ពេល​ដឹង​ថា​ប៉ះ ពេជ្រ សីហា»已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:កីឡា