Messi ទម្លាយ​មូលហេតុ​ដែល​ប្ដូរ​ម៉ូត​សក់ និង​ទុក​ពុក​មាត់​

Lionel Messi ទី​បំផុត​បាន​បកស្រាយ​ពី​មូលហេតុ​ដែល​ខ្លួន​ប្ដូរ​ម៉ូត​សក់​ ដោយ​លាប​ពណ៌​ស និង​ទុក​ពុក​ម៉ាត់​ក្រោយ​ចាញ់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​​ព្រឹត្តិការណ៍​ Copa America និង​មាន​រឿង​អាស្រូវ​ផ្លូវ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​គេច​ពន្ធ។

 

Messi ទម្លាយ​មូលហេតុ​ដែល​ប្ដូរ​ម៉ូត​សក់ និង​ទុក​ពុក​មាត់​Lionel Messi ម៉ូតសក់ថ្មី និងចាស់

 

ការ​ពិត​នៅ​ពីក្រោយ​ការ​សម្រេច​ចិត្ត​ខាងលើ ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បក​ស្រាយ​ថា​ គេ​ចង់​ចាប់​ផ្ដើម​អ្វី​គ្រប់​យ៉ាង​សារ​ជា​ថ្មី​ឡើង​វិញ​ ចាប់​ផ្ដើម​ពី​ចំណុច​សូន្យ​ទៅ​ ទើប​បាន​ជា​ប្ដូរ​ម៉ូដ​សក់​ឲ្យ​ដូច​ជា​មនុស្ស​ថ្មី​ម្នាក់។

 

“ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ ដោយ​ចាប់​ផ្ដើម​ពី​សូន្យ​ឡើង​ទៅ។ មាន​រឿង​ខកចិត្ត​ជា​ច្រើន​បាន​កើតឡើង​ ធ្វើ​ឲ្យ​ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា​ ត្រូវ​តែ​យក​ឈ្នះ​ហើយ​ចាប់​ផ្ដើម​សារ ជា​ថ្មី។ ការ​ចាញ់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​គឺជា​ឧទាហរណ៍​មួយ​ ដែល​ធ្វើឲ្យ​ខក​ចិត្ត​ខ្លាំង​បំផុត។” ប្រធាន​ក្រុម​ Barcelona រូប​នេះ​ ប្រាប់​ដូច្នេះ។

 

កាល​ពី​ពេល​កន្លង​ទៅ​ Messi បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​យ៉ាង​គួរឲ្យ​ភ្ញាក់​ផ្អើល​ក្រោយ​ចាញ់​ ឈីលី ជា​លើក​ទី​២​នៅ Copa America ប៉ុន្តែ​ក្រោយ​មក​រូបគេ​បាន​ត្រឡប់​មក​វិញ​ ថែម​ទាំង​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​អាហ្សង់ទីន​ឈ្នះ​ អ៊ុយរុយហ្គាយ​ ១-០ នៅ​ប្រកួត​ជម្រុះ​ World Cup សប្ដាហ៍​មុន៕

 

Messi ទម្លាយ​មូលហេតុ​ដែល​ប្ដូរ​ម៉ូត​សក់ និង​ទុក​ពុក​មាត់​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun