តុលាការ​កំពូល​លើក​ពេល​ជំនុំជម្រះ​ករណី​លោក នី ចរិយា និង​មន្ត្រី​អាដហុក

តុលាការ​កំពូល​សម្រេច​លើក​ពេល​ជំនុំ​ជម្រះ​លើ​ករណី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក នី ចរិយា និង​មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​រូប នៅ​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា។

ការ​សម្រេច​លើក​ពេល​នេះ ដោយ​សារ​មេធាវី​ការពារ​ក្ដី​លោក នី ចរិយា គឺ​លោក សំ សុគង់ ជាប់​រវល់។ ចំណែក​ការ​លើក​ពេល​នេះ តុលាការ​កំពូល​នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់ ជំនុំជម្រះ​រឿង​នេះ​វិញ​នៅ​ឡើយ​ទេ។

លោក នី ចរិយា និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤​រូប ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូកប៉ាន់ និង​សូក​ប៉ាន់​សាក្សី លើ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែល​គេ​សង្ស័យ​ថា ជា​ស្រី​កំណាញ់​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។

សូម​រង់ចាំ​អា និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។