សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​ដាក់​កម្លាំង​បិទ​កំណាត់​ផ្លូវ​ម្ដុំ​បក្ស​សង្គ្រោះជាតិ

សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​ដាក់​កម្លាំង និង​រនាំង​បិទ​កំណាត់​ផ្លូវ​ម្ដុំ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ចាក់​អង្រែលើ ដែល​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទុះ​យ៉ាង​ខ្លាំង នៅ​លើ​ស្ពាន​ព្រះមុនីវង្ស និង​ចាប់​ពី​តាខ្មៅ​មក។

ការ​ដាក់​កម្លាំង​រាយ​ល្បាត រួម​នឹង​រនាំង​បិទ​ផ្លូវ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា នេះ ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​ដាក់​លិខិត​ទៅ​បណ្ដា​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ប្រាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង បើ​ទោះ​ជា​អាជ្ញាធរ​ប្រកាស​ហាម​ប្រាម។

កម្លាំង​ចម្រុះ​នេះ បាន​ដាក់​រនាំង​ប្រមាណ​៥​កន្លែង ហើយ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ជិះ​កាត់​ទី​នោះ រអ៊ូរទាំ និង ខឹង​សម្បារ​យ៉ាង​ខ្លាំង។

សូម​រង់ចាំ​អា និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។