ព្យុះ «Lionrock» នៅ​ជប៉ុន​បង្ក​ការ​ខូចខាត​ធ្វើ​ឱ្យ​ប្រជាជន​រិះគន់​ចៅហ្វាយ​ក្រុង

ជា​ហេតុការណ៍​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​នៅ​ប្រទេស​ជប៉ុន ដោយ​ព្យុះ «Lionrock» បាន​បង្ក​ការ​ខូចខាត​ដ៏​មហិមា​នៅ​ក្នុង​ខេត្ត​អីុ​វ៉ា​តា និង​ហុ​ក​កៃ​ដូ​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​១១​នាក់ និង​ជាប់​នៅ​ក្នុងផ្ទះ​ជាង​១.៦០០​នាក់ ។ ប្រជាពលរដ្ឋ​បាន​រិះគន់​អាជ្ញាធរ​ថា​មិន​បាន​ចេញ​ប្រកាស​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ជួប​ការ​លំបាក ។

លោក​កា​ស៊ូ​មី ដា​តេ ចៅហ្វាយ​ក្រុង​អីុវ៉ា​អីុ​ស៊ូ​មី​រង​ការ​រិះគន់​ថា មិន​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ភ្លៀស​ខ្លួន​ទៅ​កន្លែង​សុវត្ថិភាព ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​ជួប​ការ​លំបាក​ដោយសារ​ព្យុះ​នោះ ។

លោក​ចៅហ្វាយ​ក្រុង​បាន​ចេញ​មុខ​សុំ​ទោស​រួម​ទាំ​ា​ង​បញ្ជាក់​ថា «​លោក​បាន​ប៉ាន់​ប្រមាណ​ស្ថានការណ៍​ក្នុង​លក្ខណៈ​ល្អ​ហួសហេតុ​ពេក​» ៕