មេធាវីតំណាងឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និយាយថា រឿងក្តីមិនបានដំណើរការទៅមុខ

មេធាវីដែលតំណាងឲ្យលោក ហ៊ុន ម៉ាណែត ក្នុងពាក្យបណ្តឹងប្តឹងរូបលោកនៅក្នុងតុលាការសហព័ន្ធអាមេរិកបានមានប្រសាសន៍ថា ការអះអាងដែលថា រឿងក្តីនេះបានដំណើរការទៅមុខ បន្ទាប់ពីជំនួបរវាងចៅក្រម និងមេធាវីកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាការយល់ខុស។ លោក John Purcel មេធាវីនៅក្រុមហ៊ុនច្បាប់អាមេរិក Quinn Emanuel បានសរសេរនៅក្នុងអីុម៉េលកាលពីយប់ថ្ងៃសុក្រថា “តុលាការមិនបានសម្រេចថា រឿងក្តីនេះគួរ ‘ដំណើរការទៅមុខ” ទេ។ លោកបានបន្ថែមថា “វាពិតជាត្រឹមត្រូវក្នុងការនិយាយថា ចៅក្រមបានសម្រេចថា គាត់ត្រូវការព័ត៌មានមួយចំនួនបន្ថែមមុនពេលគាត់អាចសម្រេច (i)ថា តើឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអនុវត្តត្រឹមត្រូវជាមួយពាក្យបណ្តឹងនេះ និង (ii)ថា តើរឿងក្តីដែលប្តឹងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គួរត្រូវបានច្រានចោលដោយសារការខ្វះយុត្តាធិការលើលោករូបលោកឬយ៉ាងណា”។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំពុងប្រឈមបណ្តឹងចំនួនពីរដែលប្តឹងដោយមេធាវី Morton Sklar  ដែលជារឿយៗបានធ្វើការជាមួយគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង។ បណ្តឹងទី១ត្រូវបានប្តឹងតាងនាមឲ្យលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សប្រឆាំងដែលបច្ចុប្បន្ននេះកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជាជុំវិញការតវ៉ាមួយដែលបានប្រែក្លាយជាហិង្សាក្នុងឆ្នាំ២០១៤។ បណ្តឹងទី២ត្រូវបានប្តឹងតាងនាមឲ្យលោក Paul Hayes ជាមន្ត្រីម្នាក់នៅក្នុងតុលាការដែលបាននិយាយថា អង្គរក្សរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយរូបលោក ខណៈលោកព្យាយាមយកដីកាកោះទៅប្រគល់ឲ្យក្នុងសំណុំរឿងទី១។ នៅក្នុងអីុម៉េលមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Sklar បានលើកឡើងថា លោករីករាយដែលចៅក្រម George Wu បានសួរមេធាវីនូវព័ត៌មានបន្ថែមអំពីបណ្តឹងដែលប្តឹងជាមួយតុលាការសង្កាត់ក្នុងទីក្រុងឡូសអែ៊នជឺឡេស ។ លោកបានថ្លែងថា “ជារួម ចៅក្រម Wu បានទទួលយកទឡ្ហីករណ៍របស់យើងថា ការរកឃើញរបស់ចៅក្រមគឺជាវិធីដ៏ល្អបំផុតសម្រាប់ការទទួលបានព័ត៌មានពិតស្តីអំពីរឿងក្តីនេះ”។ គេនៅមិនទាន់ច្បាស់ថា តើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទំនាក់ទំនងផ្ទាល់ណាមួយទៅនឹងការជាប់ពន្ធនាគាររបស់លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិ អាមេរិកឬយ៉ាងណា។លោក Sklar បានលើកឡើងនៅក្នុងអីុម៉េលកាលពីខែមុនថា ការវាយដំលោក Hayes  ខណៈឧត្តមសេនីយ៍រូបនេះមកបំពេញទស្សនកិច្ចនៅក្នុងរដ្ឋកាលីហ្វ័រញា៉ […]

The post មេធាវីតំណាងឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និយាយថា រឿងក្តីមិនបានដំណើរការទៅមុខ appeared first on The Cambodia Daily.