ពិតជា​អស្ចារ្យ​ណាស់​! ក្បួន​ម៉ាស្សា​ដោយ​ប្រើ​កន្សែង​នេះ​ជួយ​បន្ថយ​សម្ពាធ​ឈាម​ដោយ​មិនចាំបាច់​ពឹង​នរណា​ទាំងអស់​

​    ​ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ McMaster University ប្រទេស​កាណាដា​និយាយថា របៀប​ម៉ាស្សា​ថ្មី​របស់​ពួកគេ​បានផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជំងឺ​លើសឈាម (​ជំងឺ​លើស​សម្ពាធ​ឈាម​) នៅ​ជុំវិញ​ពិភពលោក​។ ការ​ម៉ាស្សា​នេះ​គឺ​ទាក់ទង​នឹង​ការ​ច្របាច់​កន្សែង​ដែល​រមូល​ចូលគ្នា ដោយ​ប្រើ​កម្លាំង​ដៃ​ក្តាប់​ប្រហែល ៣០ ភាគរយ និង​ប្រើពេល ២ នាទី​។ 

​    ​លោក​វេជ្ជបណ្ឌិត Okamoto Takanobu បាន​និយាយថា វិធី​នេះ​បានផ្តល់​ឱ្យ​អ្នកជំងឺ​នូវ​ជម្រើស​បន្ថយ​សម្ពាធ​ឈាម​យ៉ាង​ងាយស្រួល​ដោយ​ខ្លួនឯង មិនចាំបាច់​ពឹងពាក់​នរណា​ទាំងអស់​។ 

​    ​របៀប​ធ្វើ​៖
​    ​១. រុំ​កន្សែងពោះគោ​ឱ្យ​រមូល​ចូលគ្នា​។ 
​    ​២. ប្រើ​ដៃ​ម្ខាង​ក្តាប់​កន្សែង​ដោយ​ប្រើ​កម្លាំង​ពី​ក្នុង​ខ្លួន ៣០% រយៈពេល ២ នាទី (​ឆ្វេង ឬ ស្តាំ​ក៏បាន​)​។​
​    ​៣. សម្រាក ១ នាទី​។ 
​    ​៤. ធ្វើបែបនេះ​ឱ្យបាន​លើស ៣ ដង​ឡើងទៅ (៤ ដង ល្មម​)​។​
​    ​៥. ធ្វើបែបនេះ​ដដែលៗ ២ ដង​នៅ​ដៃ​ម្ខាង សឹម​ប្តូរ​ទៅ​ដៃ​ម្ខាង​ទៀត ដោយ​ប្រើ​វិធី​ដូចគ្នានេះ ២ ដង​បន្ថែមទៀត​។​
​    ​៦. ធ្វើ​លំ​ហាត់ប្រាណ​បែបនេះ ៣ ដង​ក្នុង​មួយ​សប្តាហ៍ (​ឧ​. ចន្ទ ពុធ សុក្រ​)​។ 
​    ​
​    ​ក្រៅពី​លំ​ហាត់ប្រាណ​នេះ អ្នក​ត្រូវ​លេបថ្នាំ​តាម​វេជ្ជបញ្ជា​ឱ្យ​ទៀងទាត់ កុំ​ពិសា​អាហារ​ប្រៃ ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងទៀត​ឱ្យបាន​ទៀងទាត់ សម្រាក​ឱ្យបាន​គ្រប់គ្រាន់​។​ល​។​

​    ​** វិធីសាស្ត្រ​នេះ​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន​គឺថា នៅពេល​យើង​ក្តាប់ដៃ វា​នឹង​ជួយ​បន្លា​សាច់ដុំ​មិនឱ្យ​កៀប​សរសៃឈាម ជាហេតុ​ជួយ​បន្ថយ​សម្ពាធ​ឈាម​ភ្លាមៗ​យ៉ាង​មាន​ប្រសិទ្ធភាព​៕