​បុរសម្នាក់ៗប្រាថ្នាចង់បាន«ប្រដាប់»ធំ តែបុរសនេះវិញ​អត់លិទ្ធ ព្រោះតែ…

បុរសភាគច្រើនតែងប្រាថ្នាចង់បានប្រដាប់ភេទរបស់ពួកគេធំ ប៉ុន្តែ សម្រាប់បុរសជនជាតិកេនយ៉ាងដ៏កំសត់ម្នាក់នេះវិញ គឺគាត់មានការឈឺចិត្តជាខ្លាំង ដោយសារតែលិង្គរបស់គាត់ធំហួសប្រមាណ ដែលធ្វើឲ្យគាត់ពុំអាចរួមភេទបាន ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា «បុរសលិង្គយក្ស» ខាងលើនេះ ដែលមានឈ្មោះថា Sorence Owiti Opiyo បានកំពុងមានបំណងទទួលបានការវះកាត់មួយ ដើម្បីកាត់បន្ថយជំងឺ «សមាជិក» របស់គាត់មួយនេះ ខណៈបច្ចុប្បន្ន វាមានទំហំធំប្រហែល ១០ ដង នៃ«សមាជិក»ជាមធ្យមរបស់បុរសធម្មតា ។

ជំងឺដ៏កម្រនេះ បានធ្វើឲ្យ Sorence ពុំអាចរួមភេទបាន និងសូម្បីបង្កើតគ្រួសារខ្លួនឯង ព្រោះតែទំហំប្រដាប់ភេទរបស់គាត់ ធំប៉ុនកូនង៉ែតម្នាក់ទៅហើយនោះ ។

ព្យួរតេកណោកធ្លាក់រហូតដល់ក្រោមជង្គង់ ប្រដាប់ភេទដ៏ធំសម្បើមនេះ បានធ្វើឲ្យបុរសស្បែកខ្មៅអាយុ ២០ ឆ្នាំ រូបនេះ ជួបការលំបាកយ៉ាងខ្លាំង និងសូម្បីរូបគេត្រូវបង្ខំចិត្តបោះបង់ការសិក្សា ដោយសារទទួលរងនូវការមាក់ងាយ គំរាមកំហែងឥតឈប់ឈរ ។

គួរបញ្ជាក់ផងដែរថា Sorece បានអភិវឌ្ឍជំងឺនេះអស់រយៈពេល ១០ ឆ្នាំ មកហើយ និងត្រូវបានចិញ្ចឹមដោយជីដូន នៅពេលរូបគេក្លាយជាកូនកំព្រានៅអាយុ ៥ ឆ្នាំ ។

Sorence និយាយថា ជំងឺនេះបានធ្វើឲ្យឈឺចុកចាប់ និងធ្វើឲ្យរូបគេពុំអាចស្លៀកខោខ្លី ឬ ជើងវែងបាន ព្រោះតែទំហំដ៏មហិមារបស់អាអូនតូចរបស់គេ ពុំអាច «ស៊ីមេទ្រី» នឹងខោណាមួយ ។

ម្នាក់ក្នុងចំណោមសមាជិកគ្រួសាររបស់គាត់ បានប្រាប់គេហទំព័រសារព័ត៌មានក្នុងតំបន់មួយថា Sorence ត្រូវបានកំណត់ពេលថ្ងៃសម្រាប់ការវះកាត់មួយ នៅឯមន្ទីរពេទ្យ Jaramogi Oginga ក្នុងស្រុក Kisumu ។

ទន្ទឹមនេះផងដែរ គ្រួសាររបស់គាត់ ក៏បាននិងកំពុងអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្តម្ភសម្រាប់ការវះកាត់នេះផង ៕

 


Related Posts