វីដេអូ​-រូបភាព សោកនាដកម្ម​ រថយន្ត​ឆ្លាម​ ហក់​ចូលទឹក​ គ្រូបង្រៀន០៣នាក់ក្នុង​រថយន្ត​បានស្លាប់​អស់ទៅហើយ​..

បន្ទាយមានជ័យ៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី០៤កញ្ញា ២០១៦នេះ នៅមុខមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥។ តាមប្រភពបានបញ្ជាក់ថា យ៉ាងហោចណាស់មានបុរសចំនួន៣នាក់បានស្លាប់បន្ទាប់ពីក្រុមជួយសង្គ្រោះកំពុងតែព្យាយាមទាញ់ចេញពីរថយន្តឆ្លាមដែលបើកធ្លាក់ចូលទៅក្នុងទឹកប្រឡាយទាំងកម្រោលនោះ ។លោក សួន នីប៉ូ ប្រធានផ្នែកចរាចរណ៍ផ្លូវគោកបានអោយដឹងថា តាមសម្តីសាក្សីបានប្រាប់សមត្ថកិច្ចថារថយន្តឆ្លាមមួយគ្រឿងបានបើកបរពីជើងទៅត្បូង។លុះបើកមកដល់ចំនុចកើតហេតុរថយន្តនេះបានឡើងជែងជាមួយរថយន្តមួយផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកលិចរថយន្តតែម្តង។

វីដេអូ​-រូបភាព សោកនាដកម្ម​ រថយន្ត​ឆ្លាម​ ហក់​ចូលទឹក​ គ្រូបង្រៀន០៣នាក់ក្នុង​រថយន្ត​បានស្លាប់​អស់ទៅហើយ​..

ក្រោមការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចអស់រយះពេលយ៉ាងយូរទើបទាញជនរងគ្រោះចេញបានចំនួនបីនាក់។ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតទៅហើយគ្រាដែលរថយន្តលិចទៅក្នុងទឹកហើយអ្នកជួយសង្គ្រោះយូរពេក។

វីដេអូ​-រូបភាព សោកនាដកម្ម​ រថយន្ត​ឆ្លាម​ ហក់​ចូលទឹក​ គ្រូបង្រៀន០៣នាក់ក្នុង​រថយន្ត​បានស្លាប់​អស់ទៅហើយ​..
សាក្សីបានអោយដឹងទៀតថាជនរងគ្រោះទាំង ៣នាក់ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឬស្សីក្រោកក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ពេលនេះសពទាំង៣នាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យរួចហើយរីឯរថយន្តសមត្ថកិច្ចកំពុងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។ចំពោះករណីគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចសន្និដ្ឋានថាគឺបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយមានជាតិស្រវឹង៕

វីដេអូ​-រូបភាព សោកនាដកម្ម​ រថយន្ត​ឆ្លាម​ ហក់​ចូលទឹក​ គ្រូបង្រៀន០៣នាក់ក្នុង​រថយន្ត​បានស្លាប់​អស់ទៅហើយ​.. វីដេអូ​-រូបភាព សោកនាដកម្ម​ រថយន្ត​ឆ្លាម​ ហក់​ចូលទឹក​ គ្រូបង្រៀន០៣នាក់ក្នុង​រថយន្ត​បានស្លាប់​អស់ទៅហើយ​.. វីដេអូ​-រូបភាព សោកនាដកម្ម​ រថយន្ត​ឆ្លាម​ ហក់​ចូលទឹក​ គ្រូបង្រៀន០៣នាក់ក្នុង​រថយន្ត​បានស្លាប់​អស់ទៅហើយ​..

ប្រភព ៖ vd7news

  • វីដេអូ​-រូបភាព សោកនាដកម្ម​ រថយន្ត​ឆ្លាម​ ហក់​ចូលទឹក​ គ្រូបង្រៀន០៣នាក់ក្នុង​រថយន្ត​បានស្លាប់​អស់ទៅហើយ​..已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:កំសាន្ត
Tags: