អាយុមិនមែនជាឧបសគ្គ! កូនកំលោះអាយុ ១៨ កូនក្រមុំមេម៉ាយ ៤២

អាយុមិនមែនជាឧបសគ្គ! កូនកំលោះអាយុ ១៨ កូនក្រមុំមេម៉ាយ ៤២

អាយុគ្រាន់តែជាតួលេខ មិនមែនជាឧបសគ្គចំពោះសេចក្តីស្នេហារបស់មនុស្សទេ មនុស្សទេដែលធ្វើឱ្យមានឧបសគ្គចំពោះស្នេហា ដូច យ៉ាង រឿងរ៉ាវរបស់គូស្នេហ៍ខុសវ័យមួយគូ ដែលកូនកំលោះឈ្មោះ ម៉ូដ ស៊ូហ៊្វី អាលិន អាយុ ១៨ ឆ្នាំ រៀបការជាមួយអ្នកស្រី ដាយុ័ង សូហ្វៀ កុស្ទី អាយុ ៤២ ឆ្នាំ មានកូនជាមួយប្តីមុន ៥ នាក់ ។

តាមវេបសាយ «ស្ត្រេត ថែមស៍» របស់សិង្ហបុរីថា ពិធីមង្គលការប្រារព្វឡើងនៅទីក្រុងគួឡាប៉េនយូ រដ្ឋសាបារ ភាគខាងកើតកោះប័រនៀវ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦ ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកមួយ ។

អាយុមិនមែនជាឧបសគ្គ! កូនកំលោះអាយុ ១៨ កូនក្រមុំមេម៉ាយ ៤២

ឪពុករបស់កូនកំលោះបានពោលថា «គេទាំងពីរបានស្រឡាញ់ប្រតិព័ទ្ធ វេញត្របាញ់ចិត្តគ្នា  រលាពីគ្នាមិនបាន រហូតឈានដល់ការសម្រេចចិត្តចូលរោងការជាមួយគ្នា តាមប្រពៃណីឥស្លាម»។

អាយុមិនមែនជាឧបសគ្គ! កូនកំលោះអាយុ ១៨ កូនក្រមុំមេម៉ាយ ៤២

កូនកំលោះដែលទើបរឹងបង្ហើយ បាននិយាយថា «អាយុមិនមែនជាឧបសគ្គចំពោះចិត្តស្នេហ៍របស់ខ្លួនទេ» ។ រីឯកូនក្រមុំចាស់វស្សាក៏បាននិយាយបដែរថា «ខ្ញុំណែនាំឱ្យកូនកំលោះជាប្តី ត្រូវមានការទទួលខុសត្រូវ មិនត្រឹមតែមើលថែរក្សាភរិយាមួយមុខទេ តែនៅមានតួនាទីជាឪពុកចិញ្ចឹមកូន ៥ នាក់ទៀតដែរ» ។

ដូច្នេះមនុស្សទាំងឡាយលើពិភពលោកកុំប្រកាន់ថា «ទោះស្រឡាញ់គ្នា មានអាយុឆ្ងាយពីគ្នាប៉ុណ្ណា ក៏សុំឱ្យស្រឡាញ់គ្នាយូរប៉ុណ្ណឹងដែរទៅ!» ។

ប្រភព ៖ matenak

  • អាយុមិនមែនជាឧបសគ្គ! កូនកំលោះអាយុ ១៨ កូនក្រមុំមេម៉ាយ ៤២已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:កំសាន្ត
Tags: