គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)

សូមទស្សនាវីដេអូ ៖ 

គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)

នៅក្នុងកិច្ចប្រជុំ G20 លើកនេះ គេសង្កេតឃើញគ្មាន «ព្រំក្រហម» ក្រាលទទួលមេដឹកនាំសហរដ្ឋឡើយ ។ លោក អូបាម៉ា បានចេញពីខាងក្រោយនៃយន្តហោះ អ៊ែរ ហ្វដ វ័ន មិនដូចការចេញលើកមុនៗនៃទ្វារខាងមុខ ។ ជាតាមធម្មតា ក្នុងឋានៈជាម្ចាស់ផ្ទះរដ្ឋាភិបាលប៉េកាំងត្រូវ «ក្រាលព្រំក្រហម» តាមក្បូនការទូត សម្រាប់ទទួលមេដឹកនាំធំៗគ្រប់រូបដែលមកជាន់ទឹកដីខ្លួន មិនថានាយករដ្ឋមន្ត្រីឥណ្ឌា នរេន្ត្រា ម៉ូឌី, នាយករដ្ឋមន្ត្រីអង់គ្លេស ថេរេសា មៀ, ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និង ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក កឹនហេ  ។

លោក បារ៉ាក់ អូបាម៉ា មកជាន់អាស៊ីលើកនេះ គឺជាលើកចុងក្រោយរបស់គាត់ហើយ ដោយសារការផុតអាណត្តិជាប្រធានាធិបតីនៅខែវិច្ឆិកា ចុងឆ្នាំនេះ ។ បន្ទាប់ពីប្រជុំនេះ លោកអូបាម៉ា នឹងទៅប្រជុកំពូលអាស៊ាននៅលាវបនុ្តទៀត ដែលនឹងប្រព្រឹត្តនៅទី ៩ កញ្ញា ។

គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)

ជាទម្លាប់មួយចាំបាច់ក្នុងការប្រតិបត្តិរបស់ភាគីសហរដ្ឋអាមេរិក ក្នុងពេលថ្នាក់ដឹកនាំរបស់ខ្លួនធ្វើដំណើរទៅបរទេស ក្រុមមន្ត្រីរក្សាការពារសុវត្ថិភាពរបស់អាមេរិក ចូលត្រួតពិនិត្យផ្សេងៗ នៅចំណតអាកាសយាន្តផ្សេងៗ តែនេះកំពុងស្ថិតនៅព្រលានយន្តហោះទីក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិត មុនយន្តហោះពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើដំណើរមកដល់ក្នុងកិច្ចប្រជុំបណ្តាប្រទេសសេដ្ឋកិច្ចធំៗ ឬ G20 នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងទី ៤-៥ ខែកញ្ញា ។

គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)

មន្ត្រីផ្នែកសុវត្ថិភាពរបស់សហរដ្ឋអាមេរិក (ស្តាំ) កំពុងឆ្លុះកែវយឹតទៅទីឆ្ងាយ ដើម្បីត្រួតពិនិត្យអាកាសយាន្តទីក្រុងហាងចូវ មុនយន្តហោះពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើដំណើរមកដល់ ក្នុងកិច្ចប្រជុំបណ្តាប្រទេសសេដ្ឋកិច្ចធំៗ ឬ G20 នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងទី ៤-៥ ខែកញ្ញា ។

គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)

ទោះបរិយាកាសហាក់អាប់អួរបន្តិច ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅសើចចេញពីពោះធម្មតា ក្នុងពេលថ្លែងព័ត៌មានរួមមួយកាលពីថ្ងៃទី ៤ កញ្ញា ក្រោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ថេរេហ្សា មៀ របស់អង់គ្លេស ដែលមកប្រជុំ G20 នៅទីក្រុងហាងចូវ ប្រទេសចិន ។ ការថ្លែងព័ត៌មាននេះបាននិយាយដល់ជម្លោះរវាងមន្ត្រីចិន និង មន្ត្រីអាមេរិក នៅអាកាសយាន្តដ្ឋានហាងចូវ ។

គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)

ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតី ហ្ស៊ី ជិនភីង របស់ចិន ផឹកតែជជែកគ្នាយ៉ាងសប្បាយៗ ក្នុងបន្ទប់ទទួលភ្ញៀវទីក្រុងមាត់សមុទ្រស៊ីហ៊ូ នៃទីក្រុងហាងចូវ កាលពីថ្ងៃទី ៣ ខែកញ្ញា 

គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video) គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)

ប្រភព ៖ matenak

 

  • គ្មាន «ព្រំក្រហម» សម្រាប់ស្វាគមន៍លោក បារ៉ាក់ អូបាម៉ា នៅចិនទេ (Video)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ជីវិតនិងសង្គម
Tags: