ពិតជា​សាហាវ​មែន​ !! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ខេត្តត្បូងឃ្មុំ៖ មានហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល៦ព្រឹកថ្ងៃទី៣កញ្ញា២០១៦ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ដោយមាននារីម្នាក់ត្រូវជនឃោរឃៅរួមរ័កនាងរួច រឹតកសម្លាប់បំបិតមាត់ទាំងអាក្រាតននលគក រួចថែមទាំងយកនំប៉ាវញាត់ចូលក្នុងមាត់ថែមទៀតផង ។

ពិតជា​សាហាវ​មែន​ !! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

បើយោងតាសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ សែម សុខុម អាយុ២៥ឆ្នាំ រស់នៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២កញ្ញា មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បាននាំនារីរងគ្រោះមកជួលបន្ទប់បន្ទប់ជួលលេខ៦ដើម្បីស្នាក់នៅដោយឲ្យកំរៃឈ្មួលទៅម្ចាស់ផ្ទះ១ម៉ឺនរៀល ។ លុះព្រឹកឡើងថ្ងៃទី៣កញ្ញា ពេលដែលស្ត្រីចំណាស់ម្ចាស់ផ្ទះក្រោកពីដំណេក ក៏ដើរមើលបន្ទប់ភ្ញៀវដេក ស្រាប់តែឃើញបន្ទប់លេខ៦ ទ្វារចំហរខុសប្លែកពីធម្មតា លុះពេលដែលដើរទៅអើតមើល ក៏ឃើញស្ត្រីរងគ្រោះបានដេកស្លាប់ដោយអាក្រាតកាយននលគកតែម្តង ។ ភ្លាមៗនោះស្ត្រីម្ចាស់ផ្ទះបានប្រញាប់ទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រែក ដើម្បីឲ្យចុះមកពិនិត្យសព ។

ពិតជា​សាហាវ​មែន​ !! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រីម៉ៅ ពៅ ស្នងការនគរបាលខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ បានបង្កើតគណៈកម្មការចុះពិនិត្យសព ឃើញថា មានស្នាមរឹតក និងក្នុងមាត់ត្រូវបានញាត់នំប៉ាវឡើងណែនមាត់ ដោយអាក្រាតកាយននលគក ។ ក្នុងបន្ទប់ដេកមិនមានបន្សល់ទុកនូវវត្ថុតាងអ្វីដែលគួរឲ្យកត់សំគាល់នោះទេ តំបូងៗគេមិនស្គាល់អត្តសញ្ញាណអ្នកស្លាប់ឡើយ តែតាមការស្រាវជ្រាវនោះទើបដឹងអ្នកស្លាប់ឈ្មោះ សុខុម ។ ក្រោយពីសមត្ថកិច្ចបានពិនិត្យរួចរាល់ សពនារីរងគ្រោះត្រូវបានដឹកមករក្សាទុកនៅវត្តមួយជាបណ្តោះអាសន្នដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ប្រភពពីអ្នកស្គាល់នារីរងគ្រោះបានឲ្យដឹងថា ដោយសារតែឃើញម្តាយមានជីវភាពក្រីក្រ ថែមទាំងជាប់បំណុលធនាគារច្រើនពេក នារីរងគ្រោះក៏សុខចិត្តចាកចេញពីផ្ទះដើម្បីរកលុយឲ្យម្តាយសងធនាគារ តែមិនទាន់បានសងផង ត្រូវបានឃាតករចិត្តអប្រិយសម្លាប់ក្នុងបន្ទប់ជួលយ៉ាងអណោចអធ័មបំផុត ៕

ពិតជា​សាហាវ​មែន​ !! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ពិតជា​សាហាវ​មែន​ !! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ពិតជា​សាហាវ​មែន​ !! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត

ប្រភព៖ VD7

  • ពិតជា​សាហាវ​មែន​ !! រួមរ័ក​ឆ្អែតឆ្អន់ រឹត​ក​សម្លាប់​ទាំង​អាក្រាត​ហើយ​យកនំ​ប៉ាវ​ញាត់​ពេញមាត់​ទៀត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:កំសាន្ត
Tags: