សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​ដាក់​របាំ​ង​សាច់​អួន​ខុសច្បាប់​៨​កន្លែង​ប្រវែង​៨៥០​ម៉ែត្រ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង​

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះខណ្ឌរដ្ឋបាលជលផល ផ្នែក សង្កាត់ បានសហការគ្នាជាមួយសហគមន៍ និងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០១៦ ចុះបង្ក្រាបបទល្មើសនេសាទ ដាក់របាំសាច់អួនចំនួន៨កន្លែង ក្នុនៅងភូមិសាស្ត្រ ឃុំ សំរោងសែន ស្រុកកំពង់លែង ដែលត្រូវបានជនល្មើសលួចលាក់ ធ្វើបទល្មើសចាប់ត្រី នៅក្នុងរដូវបិទនេសាទ ។

05b4

លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបានអោយដឹងថា៖ បទល្មើសនេសាទនៅ តែកើតមានឡើង បើទោះជាសមត្ថកិច្ច និងមន្ត្រីជំនាញខិតខំចុះបង្ក្រាបចាបន្តបន្ទាប់ក្តី ក៏នៅតែកើតមានប៉ុន្តែវាមិនមានទ្រង់ទ្រាយធំដុំនោះទេ ។ ជាក់ស្តែង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះ មាន មន្ត្រីខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង មន្ត្រីផ្នែក និងសង្កាត់ ជលផល រួមទាំងមន្ត្រីយោធា កងរាជអាវុធហត្ថនិងនគរបាលផង សរុប ចំនួន ២១នាក់ ប្រើប្រាស់កម្លាំងកាណូតបាឡាស្មាច់ចំនួន៦គ្រឿង បានចុះ បង្ក្រាប បទល្មើសនេសាទដាក់របាំងសាច់អួនក្រឡាញឹក នៅចំណុច បឹងជួនតូច ចំណុចបឹងជួនធំ ចំណុច បឹងព្រលូង និងចំណុចកោះបូ ក្នុងភូមិសាស្ត្រ ឃុំសំរោងសែន ស្រុកកំពង់លែង ។

05b1

ជាលទ្ឋផលសមត្ថកិច្ច បង្ក្រាបបទ ល្មើសដាក់របាំសាច់អួនបាន ៨កន្លែង ស្មើនឹង៨៥០ម៉ែត្រ លបលូសាច់អួន១៦មាត់ បង្គោល ៣០០ដើម និងចាក់លែងត្រី៤០គីឡូចូលទន្លេវិញ ។ ក្នុងថ្ងៃនោះដែរ មន្ត្រីជំនាញបាន ប្រមូលនាក់នេសាទ បានប្រមាណ ៣០នាក់ មកអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ បញ្ឈប់ការនេសាទដោយខុសច្បាប់ ដូចជាដាក់របាំងសាច់អួន របាំងស្បៃមុង ប្រើប្រាស់ឧបករណ៍ឆក់ត្រី ជាដើម៕ ( រិទ្ធិជ័យ )

05b2
05b3