ហួសចិត្ត! ចូលរក​អីអីគ្នាហើយ នាងស្រែកថា «រំលោភ»

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​ផលិត​ចំណី​សត្វ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​រង​ការ​ចោទ ប្រកាន់​ពី​នារី​ម្នាក់​ថា បាន​ចាប់រំលោភ​នាង​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​លឹ​ម គី​ម​168» ស្ថិតលើ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទួល​គោក សង្កាត់​​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បន្ទាប់​ពី​នាង​រត់​ចេញពី​បន្ទប់​ស្រែក​​ផ្អើល ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ​ឡុ​ញ ឡា​ង ហៅ​ឆើត អាយុ​៤៤​ឆ្នាំ ជា​កម្មករ​ផលិត​ចំណី​សត្វ រីឯ​នាងរង​គ្រោះ​២០​ឆ្នាំ ជា​កម្មករ​ដូច​​គ្នា ។

ប្រភព​បន្ត​ថា កន្លង​មក នាងរង​គ្រោះ​ត្រូវ​គេ​ដឹង​ថា គឺ​តែងតែ​មក​ខ្ចី​លុយ​ចាយ​ពី​បុរស​ខាងលើ​នោះ​ ជា​ញឹកញាប់ ។ លុះ​ថ្ងៃ​កើតហេតុ មិន​ដឹងថា ត្រូវរ៉ូវ​គ្នា​​យ៉ាងណានោះទេ ខណៈ​ដែល​នាង​មក​ខ្ចី​លុយ​ម្តង​ទៀត គេ​ឃើញ​ទាំង​២​នាក់​បាន​ចេញ​ទៅ​ដើរ​លេង និង​ផឹកស៊ី​ជាមួយ ហើយថែម​ទាំង​បាន​ប្រើ​គ្រឿងញៀន​ជាមួយគ្នា​ទៀត​ផង ។ ហើយ​ទាំង​២​នាក់​ ក៏​បន្ត​ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​ខាងលើ​រួមរ័ក​គ្នា ស្រាប់តែ​នៅ​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​០៤ កញ្ញា ត្រូវ​នាង​រត់​ចេញពី​បន្ទប់​ផ្ទះសំណាក់ស្រែ​កថា បុរស​នោះ​ចាប់​នាង​រំលោភ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​កើតឡើង ក៏​មានការ​ចាប់ខ្លួន​បុរស​នោះ​ យក​ទៅ​សួរនាំ​តែ​ម្តង ។