មេធាវី​លោក អ៊ុំ សំ​អាន និង​ចៅក្រម​ជំនុំជម្រះ​ឈ្លោះ​គ្នា​បែកផ្សែង

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ សវនាការ​ជំនុំ​ម្រះ​សំណុំរឿង​លោក​តំណាងរាស្ត្រ អ៊ុំ សំ​អាន គឺ​នៅ​តែ​បន្ត​ទោះបីជា​លោក អ៊ុំ សំ​អាន និង មេធាវី​របស់​លោក​បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​នោះ​ក្តី ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ការ​ដើរ​ចេញពី​បន្ទប់​សវនាការ​ពី​សំណាក់​លោក អ៊ុំ សំ​អាន​និង​មេធាវី​របស់​លោក​នោះ ដោយសារ​មេធាវី​លើក​ឡើង​ថា សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា​នេះ មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ ព្រោះ​សំណើសុំ​មេ​ា​ឃ​ភាព​នីតិវិធី​លើ​សំណុំរឿង លោក​អ៊ុំ សំ​អាន​នេះ កំពុង​ស្ថិត​នៅ​តុលាការ​កំពូល​នៅឡើយ ដោយ​តុលាការ​កំពូល​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ទោះបីជា​បើក​សវនាការ​រួច​ហើយ​ក្តី និង​ថា​លោក អ៊ុំ សំ​អាន នៅ​មាន​អភ័យ​ឯក​សិ​ទ្ឋិ​ជា​អ្នកតំណាង​រាស្ត្រ​នៅឡើយ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ជជែក​គ្នា​ក្នុង​សវនាការ​និង​បាន​ដើរ​ឡើង​រថយន្ត​ទៅ​ព​ន្ឋ​នាគារ​វិញ​នោះ​រួច​មក លោក ចៅក្រម ហេង សុខ​ណា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​តែ​បន្ត​សវនាការ​ដដែល ៕