សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទី​ក្រុង​វៀង​ច័ន្ទ​ហើយ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ទីក្រុង​វៀង​ច័ន្ទ សា​ធា​ណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ហើយ​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ទី​២៨ លើក​ទី​២៩  និង​ការ​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

នេះ​បើ​យោង​តាម Facebook សម្តេច​តេ​ជោ​ដែល​សរសេរ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

សូម​បញ្ជាក់​ដែរ​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​គណៈប្រតិភូ បាន​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ ៕