ឱម្តាយចិត្តតិរ្ថិយអើយ! គួរណាស់​អាណិតផង

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ ក្រោយ​ពី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់បាន​រើស​ថង់​ខ្មៅ​មួយនៅ​កន្លែង​ចាក់សំរាម ​លើ​ផ្លូវ​បេតុង​ជាប់​របង​សួន​ឧ​ហ្សា​កម្ម​កា​ណា​ឌី​យ៉ា ស្ថិតក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​មកស្រាយ​មើល ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​ទារក​​ដែល​សង្ស័យ​ថា ទើបនឹង​កើតចោលយ៉ាងអាណោចអាធ័ម​ ។

ប្រភព​ឱ្យ​ដឹង​ថា គេ​មិនដឹង​​ទារក​នេះ​ ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ក៏​មិនដឹង​ពី​អត្តសញ្ញាណ​អ្នក​ដែល​យក​ថង់​ទារក​នេះ​​ចោល​​ដែរ ។ ករណី​នេះ ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​ពី​ក្តី​អាណិតអាសូរ​ដល់​សាកសព​ទារក មិន​គួរ​ណា​ អ្នក​បង្កើត​មានចិត្ត​អាក្រក់​​ព្រៃផ្សៃបែប​នេះទេ គួរ​ណាស់​យកសព​ទៅ​កប់​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ ។