បងប្អូន​មាន​បាត់ម៉ូតូទេ? សូម​ទៅទំនាក់ទំនងប៉ុស្តិ៍ចោមចៅ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហ៊ី​ណូ​មួយ​គ្រឿង ព​ណ៌​.​ស មាន​ស្លាក​លេខ​ភ្នំពេញ 1BB-7551 ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់ ​ជិះ​យក​មក​ប្លុង​ចោល​តាំងពីវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៤ កញ្ញា រហូត​មក​ដល់​១០​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ២០១៦​នេះ ដោយ​មិនឃើញ​អ្នក​ណា​ម្នាក់​​ទទួល​យក​ទៅ​វិញ​​​ទេ ដែលធ្វើឱ្យគេ​សង្ស័យ​ថា អាច​ជាប់​បទល្មើស​ណាមួយ ទើប​ជិះ​មក​ប្លុង​ចោល​​​បែប​នេះ ។

ហេតុការណ៍​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើលនេះ គឺស្ថិតនៅ​ចំណុច​មុខ​រោងចក្រ​ដំឡើង​ម៉ូតូ​ហុងដា​ ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពី​អត់​ឃើញ​ម្ចាស់​មក​ទទួល​នោះ កម្លាំង​សមត្ថកិច្ខក៏សម្រេច​​​ដឹក​ម៉ូតូ​ខាងលើ​ តាម​ម៉ូតូ​កង់​៣បញ្ជូន​ទៅ​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​ស្វែងរក​ម្ចាស់ ។ ដូច្នេះ បើ​មាន​បងប្អូន​ណា​បាត់​ម៉ូតូ​ដូច​ភិនភាគ​ខាងលើ សូម​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ ។