ប្រវត្តិស្នេហារបស់តារាឯក ស៊ុន អ៊ូខុង ដែលកម្រមានអ្នកដឹង

តារាសម្ដែង និង ចម្រៀងកំពូលក្រម៉ិចក្រមើម លោក សាង វៃចៀន ( Dicky Cheung ) ដែលទស្សនិកចាប់ផ្ដើមស្គាល់ច្បាស់តាមរយៈរឿងបុរាណចិនដ៏ល្បីល្បាញ «Journey to the West (1996)» ឬ «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ពេលនេះជីវិតស្នេហារបស់លោកត្រូវបានគេគត់សម្គាល់ឃើញថា នៅតែមានភាពល្អូកល្អិនជាមួយភរិយា នាង ហ្សាង ខៃអាន ( Zhang Qian ) ដដែលថ្វីបើពួកគេបានចាប់ដៃជាមួយគ្នារយៈពេលជិត ១០ ឆ្នាំមកហើយក្ដី ។ ទាក់ទងជាមួយគ្នានេះដែរ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកប្រវត្តិខ្លះៗនៃជីវិតស្នេហារបស់តារាប្រុសស្រីខាងលើ ដើម្បីបង្ហាញអ្នកទាំងអស់គ្នាឲ្យបានដឹង ។

ប្រវត្តិស្នេហារបស់តារាឯក ស៊ុន អ៊ូខុង ដែលកម្រមានអ្នកដឹង

លោក សាង វៃចៀន កើតនៅក្នុងឆ្នាំ ១៩៦៥ នៅទីក្រុង ហុង កុង ហើយបើគិតមកទល់នឹងពេលនេះគឺ លោកមានអាយុ ៥១ ឆ្នាំ ហើយ ។ នៅឆ្នាំ ១៩៩៧ សាង វៃចៀន បានជួបជាមួយតារាសម្ដែងស្រីចិនដីគោកនាង ហ្សាង ខៃអាន ជាលើកដំបូង ក្នុងអំឡុងពេលដែលពួកគេចុះទៅថតរឿងនៅកន្លែងដូចគ្នា ប៉ុន្តែផលិតខុសគ្នា ហើយចាប់តាំងពីពេលនោះមកគឺពួកគេទាំងពីរបានស្គាល់គ្នាក្នុងនាមជាមិត្តធម្មតាប៉ុណ្ណោះ ។

ទំនាក់ទំនងរវាងលោក សាង វៃចៀន និង នាង ហ្សាង ខៃអាន កាន់តែរីកចម្រើនខ្លាំងឡើងក្រោយពេលនាង ហ្សាង ខៃអាន បង្កើតបទភ្លេងថ្មីនៃបទចម្រៀង « Aiya, Aiya, Kissing you» ដែលជាបទដើមរបស់លោក សាង វៃចៀន ហើយក្រោយមកទៀតលោក សាង វៃចៀន ក៏បានទិញទឹកមួយដបឲ្យទៅ ហ្សាង ខៃអាន ដើម្បីមានឱកាសបាននៅក្បែរសាសង ។

ក្រោយពេលទំនាក់ទំនងមិត្តភាពក្លាយជាស្នេហាបានជោគជ័យ លោក សាង វៃចៀន និង នាង ហ្សាង ខៃអាន បានចាប់ដៃគ្នាជាប្ដីប្រពន្ធក្នុងឆ្នាំ ២០០៧ នៅទីក្រុងប៉េកាំង កោះតៃវ៉ាន់ ហើយក្នុងឆ្នាំ ២០០៩ ពួកគេបានរៀបចំពិធីជប់លៀងអាពាហ៍ពិពាហ៍ធំមួយនៅលើកោះ Boracay ប្រទេសហ្វ៊ីលីពីន ប៉ុន្តែមកទល់នឹងពេលនេះពួកគេនៅមិនទាន់យកកូននៅឡើយទេ ។

គួរបញ្ជាក់ដែរថា មុនពេលបានជួបជាមួយភរិយាបច្ចុប្បន្ន តួអង្គស្ដេចស្វា ស៊ុន អ៊ូខុង រូបនេះធ្លាប់បានបោះទុនស្នេហាជាមួយតារាសម្ដែងស្រីពីររូបរួមមកហើយដោយក្នុងនោះមានដូចជា តារាសម្ដែង ចៀង ស៊ិងយ៉ាន ( Elvina Kong ) និង តារាសម្ដែង សៀន សៀន ( Jessica Hsuan ) ៕កុសល

ប្រភព៖ pmhotnews


Related Posts