“Cellcard Lab” កម្មវិធី​បណ្ដុះ​គំនិត​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​

ដើម្បី​ជួយ​ឲ្យ​សហគ្រិន​វ័យក្មេង​​កម្ពុជា​អាច​កែ​ប្រែ​គំនិត​របស់​ខ្លួន​ទៅ​ជា​ឱកាស​ធ្វើ​អាជីវកម្ម​សង្គម​បាន​ឆាប់​រហ័ស ក្រុមហ៊ុន ​សែល​កាត ​បាន​បង្កើត​កម្មវិធី​បណ្ដុះ​គំនិត​ថ្មី​ដំបូង​បង្អស់​គឺ​ Cellcard Lab ​សហការ ជាមួយ Impact Hub Phnom Penh។

 

“Cellcard Lab” កម្មវិធី​បណ្ដុះ​គំនិត​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​

​​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​នា​ថ្ងៃ​ទី​៣​ កញ្ញា​ លោក​ អៀន​ វ៉ាតសុន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ សែល​កាត​ បាន​ប្រាប់​ឲ្យ​ដឹង​​ថា​ “យុវជន​ខ្មែរ​មាន​គំនិត​ ជំនាញ​ និង​មហិច្ឆតា​ ប៉ុន្តែ​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ជា​រឿង​សំខាន់​ដើម្បី​ប្រែក្លាយ​អាជីវកម្ម​ទៅ​ជា​ការ​ពិត​បាន។​ កម្មវិធី​ Cellcard Lab នឹង​ស្វាគមន៍​រាល់​គំនិត​អាជីវកម្ម​គ្រប់​ប្រភេទ​ ហើយ​ផ្ដល់​មក​វិញ​នូវ​បេក្ខជន​ដ៏​ជោគ​ជ័យ​ប្រកប​ដោយ​ជំនាញ​ពេញ​លេញ​ក្នុង​ការ​នាំ​ផលិតផល​ពួក​គេ​ទៅ​លើ​ទី​ផ្សារ”។​

 

“Cellcard Lab” កម្មវិធី​បណ្ដុះ​គំនិត​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​

 

Cellcard Lap  នឹង​លើក​ទឹក​ចិត្ត​យុវជន​ក្នុង​ស្រុក​អាយុ​ពី​១៨​ ទៅ២៥​ឆ្នាំ ​ដើម្បីឈាន​រក​សក្ដានុពល​ និង​សម្រេច​បាន​នូវ​ក្ដី​សុបិន​របស់​ខ្លួន​តាម​រយៈ​ការ​ហ្វឹកហ្វឺន និង​ណែនាំ​ពី​អ្នក​ជំនាញ​ក្នុង​វិស័យ​នីមួយៗ ​ដើម្បី​ដំណើរ​ការ​អាជីវកម្ម​ក្នុង​សង្គម​។

 

កម្ម​វិធី​បណ្ដុះ​បណ្ដាល​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ ៤​ជុំ​ ដែល​ក្នុង​ជុំ​នីមួយៗ បេក្ខជន​សំណាង​៣​រូប​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មាន​សិទ្ធិ​ចូល​រួម​អនុ​វត្ត​ការងារ​រយៈ​ពេល​បី​ខែ​នៅ​ Impact Hub  Phnom Penh។​​ តាម​រយៈការ​អនុវត្ត​ការងារ​នេះ​ បេក្ខជន​នឹង​មាន​ឱកាស​បង្កើត​បណ្ដាញ​ការងារ​, ការ​ស្វែង​រក​អតិថិជន,​ គម្រោង​យុទ្ធសាស្ត្រ​ និង​ការ​ប្រកួត​ដេញ​ថ្លៃ​ជា​ដើម។​

 

“Cellcard Lab” កម្មវិធី​បណ្ដុះ​គំនិត​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​

 

មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​នឹង​រីករាយ​ជាមួយ​ដំណើរ​ទស្សនកិច្ច​​ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​រយៈ​ពេល​៣​ថ្ងៃ​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ចូល​រួម​វគ្គ​សិក្ខាសាលា​ដ៏​ល្បី​នៅ​កម្មវិធី​ MaGIC (Malaysia Global Innovation & Creativity Centre) រួម​ទាំង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ការិយាល័យ​ក្រុមហ៊ុន ​Microsoft​ ផង​ដែរ។

 

សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ចូលរួម​ជាមួយ Cellcard Lab អាច​ទាញ​យក​ពាក្យ​ចុះ​ឈ្មោះ​ពី​គេហទំព័រ​ https://goo.gl/forms ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥​ តុលា ឬ​តាម​រយៈ​អ៊ីម៉ែល​melanie.mos[email protected]

 

សូម​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​ Cellcard Lab ​នឹង​ទទួល​បេក្ខជន​តែ​៣​រូប​ប៉ុណ្ណោះ​ក្នុង​មួយ​ជុំ​ ដែល​សរុប​ទាំង​អស់​គឺ​មាន​បេក្ខជន ១២​រូប​សម្រាប់​៤​ជុំ ​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​កម្មវិធី​នេះ​។ ​តោះ!​នៅ​ចាំ​អី​ទៀត​ ប្រញាប់​រួសរាន់​ដាក់​ពាក្យ​ថ្ងៃ​នេះ៕

 

“Cellcard Lab” កម្មវិធី​បណ្ដុះ​គំនិត​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​

 

អត្ថបទៈ យ៉ារិទ្ធ​