អ្នកភូមិ​ធ្វើស្រែ​មិនសូវ​បាន​ផល នំ​ខ្ញុំ​ក៏​លក់​មិនសូវ​ដាច់

អ្នកភូមិ​ធ្វើស្រែ​មិនសូវ​បាន​ផល នំ​ខ្ញុំ​ក៏​លក់​មិនសូវ​ដាច់

 

 

កាលណា​គេ​រំលឹក​ពី​តំបន់​វត្ត​សំរោង​ក្នុង គេ​ប្រាកដជា​នឹកឃើញ​ដល់​ក្រឡាន​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​កន្លែង​ធ្វើ​របស់​វា​មាន​យ៉ាងច្រើន​នៅតាម​បណ្តោយ​ផ្លូវ​ជិត​នឹង​វត្ត​នេះ។ យ៉ាងណាក៏ដោយ បើទោះបីជា​មុខរបរ​ធ្វើ​ក្រឡាន​ជា​មុខរបរ​ពេញនិយម​នៅ​ទីនោះ ក៏​នៅមាន​អ្នកធ្វើ​នំ​ផ្សេងទៀតនៅក្បែរៗនោះដែរ។ ខុសប្លែក​ពី​អ្នកភូមិ​ដទៃ លោកយាយ ពិន​អឿ​ម អាយុ៧២ឆ្នាំ បែរជា​ចាប់យករ​បរជា​អ្នកលក់​នំពុម្ព​ទៅវិញ។

 

អ្នកភូមិ​ធ្វើស្រែ​មិនសូវ​បាន​ផល នំ​ខ្ញុំ​ក៏​លក់​មិនសូវ​ដាច់

នំពុម្ព​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ហើយក៏​ងាយ​ក្នុង​ការធ្វើ​ដែរ។ លោកយាយ​ ពិន​អឿ​ម​ បាន​ប្រាប់​អោយដឹងពី​គ្រឿងផ្សំ​ចាំបាច់​សម្រាប់​នំ​នេះ​មានដូចជា ស្ករស ដូង ពង​ទា​ និង​ម្សៅ​មី។ ចំពោះ​របៀប​ធ្វើ​វិញ លោកយាយ​បន្តទៀតថា នំ​នេះ​ងាយស្រួល​ធ្វើ​ទេ។ ដំបូង​យើង​លាយ​គ្រឿងផ្សំ​ទាំងអស់​ហ្នឹង​ចូលគ្នា​ហើយ​លាយ​ម្សៅ​ស្រួយ​បន្តិច​ផង។ បន្ទាប់មក យើង​ចាក់​វា​លើ​ពុម្ព​រួច​ទុក​មួយសន្ទុះ​លើ​ភ្លើង​ហើយ​ឧស្សាហ៍​ត្រលប់​វា​​ចុះឡើង​កុំអោយ​ខ្លោច ប្រហែល១នាទី​នំ​ឆ្អិន​អាច​ញាំ​បាន​ហើយ។ ជាទូទៅ នំ​នេះ​ញាំ​ឆ្ងាញ់​ពេល​ចាក់​ចុះ​ពី​ពុម្ពភ្លាមៗ បើ​ទុក​យូរ​ទៅជា​រឹង​មិន​ឆ្ងាញ់​នោះទេ។

 

អ្នកភូមិ​ធ្វើស្រែ​មិនសូវ​បាន​ផល នំ​ខ្ញុំ​ក៏​លក់​មិនសូវ​ដាច់

 

សព្វថ្ងៃ នំ​របស់​លោកយាយ​លក់​មិនសូវ​ដាច់​នោះទេ ហើយ​បាន​ប្រាក់​ចំណេញ​មួយថ្ងៃ​ប្រហែល ៥០០០ពាន់​ រៀល​ប៉ុណ្ណោះ។ លោកយាយ​ថា អ្នកភូមិ​ធ្វើស្រែ​មិនសូវ​បាន​ផល ជីវភាព​ខ្វះខាត​ទាំងអស់គ្នា​ទើប​មិនសូវមាន​អ្នកទិញ។ លោកយាយ​រៀបរាប់ថា ខ្ញុំ​លក់​នំ​នេះ​ជាង ២ឆ្នាំ​ហើយ លក់​ពី​ព្រឹក​មកដល់​ម៉ោង១០ជាង​ ទើប​ត្រលប់​ទៅផ្ទះ​វិញ។ ខ្ញុំ​ស្នាក់នៅ​ជាមួយ​ប្អូន​អត់​មានកូន​អី​ទេ។បី​ឆ្នាំនេះ​អ្នកភូមិ​អត់​មានទឹក​ធ្វើស្រែ​គ្រប់គ្រាន់ ដល់​ចឹ​ង​ជីវភាព​សុទ្ធតែ​ខ្វះខាត​ដូចគ្នា មិនសូវមាន​អ្នកណា​គេ​ទិញ​នំ​យាយ​ប៉ុន្មាន​ទេ។ យាយ​រកបាន​រាល់ថ្ងៃ​ល្មមតែ​មក​ចាយ​ហើយ​ធ្វើបុណ្យ​តិចតួច​ប៉ុណ្ណឹង​ឯង។

 

អ្នកភូមិ​ធ្វើស្រែ​មិនសូវ​បាន​ផល នំ​ខ្ញុំ​ក៏​លក់​មិនសូវ​ដាច់

អត្ថបទមហាជនច្រើនទៀត​ចុចត្រង់នេះ

 
 អត្ថបទ៖ ហួន ទីណារ័ត្ន
 

ចង់ក្លាយ​ជាអ្នកកាសែត​មហាជន​សូមទាក់ទងលេខ៖ 099 588 880