Domino’s Pizza សម្ពោធ​សាខា​ថ្មី នៅ​ភ្នំពេញ​ថ្មី

ហាង​ភីហ្សា​រសជាតិ​ដើម​មក​ពី​អាមេរិក Domino’s Pizza បាន​បើក​សម្ពោធ​សាខា​ថ្មី​នៅ​ភ្នំពេញ (Domino’s Pizza ភ្នំពេញ​ថ្មី) មួយ​ទៀត​ហើយ បន្ទាប់​ពី​ជោគជ័យ​ដោយ​បើក​សាខា​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​បើក​ដំបូង​នៅ​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៥ មក។

 

សាខា​ភ្នំពេញ​ថ្មី​នេះ ជា​សាខា​ទី​៥ បន្ទាប់​ពី​សាខា​បឹងកេងកង, ផ្សារ​ទំនើប City Mall, IFL និង​ផ្សារ​ទំនើប AEON។

 

Domino’s Pizza សម្ពោធ​សាខា​ថ្មី នៅ​ភ្នំពេញ​ថ្មី

 

លោក គួច សុខលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ “Domino’s Pizza Cambodia ចាប់​ផ្ដើម​ដំណើរការ​ដំបូង​នៅ​ឆ្នាំ​២០១៥ ជា​មួយ​ក្រុម​ការងារ​តែ ៤០ នាក់​ប៉ុណ្ណោះ តែ​ឥឡូវ​យើង​មាន​ដល់​ទៅ ២០០ នាក់។ យើង​នឹង​បន្ត​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​ដែល​តែង​គាំទ្រ និង​ចូល​ចិត្ត​រសជាតិ​របស់​ភីហ្សា​យើង។ Domino’s Pizza Cambodia តែង​ផ្ដល់​នូវ​ផាសុកភាព សុវត្ថិភាព និង​អនាម័យ​ចំណី​អាហារ ខណៈ​ដែល​បុគ្គលិក​រួសរាយ និង​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​ទាន់​ចិត្ត”។

 

Domino’s Pizza សម្ពោធ​សាខា​ថ្មី នៅ​ភ្នំពេញ​ថ្មី

លោក គួច សុខលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp

 

Domino’s Pizza ដែល​ល្បី​ខាង​សេវាកម្ម​ដឹក​ជញ្ជូន​រហ័ស​លេខ​១ នេះ កំពុង​មាន​ការ​ផ្ដល់​ជូន​យ៉ាង​ពិសេស (១) ទិញ​មួយ​ថែម​មួយ នៅ​រៀង​រាល់​ថ្ងៃ​អង្គារ គ្រប់​សាខា​ទាំង​អស់ (Crazy Tuesday) និង (២) ភីហ្សា​ខ្នាត​កណ្ដាល​តម្លៃ​ត្រឹម ៣,៩៩​ដុល្លារ​ជាមួយ​រសជាតិ​ឆ្ងាញ់ ខណៈ​ដែល​ការ​កុម្ម៉ង់​ទិញ​នឹង​ត្រូវ​ដឹក​ជញ្ជូន​ដល់​កន្លែង​ដោយ​ឥត​គិត​ថ្លៃ​ធានា​ត្រឹម​រយៈ​ពេល ៣០ នាទី​ប៉ុណ្ណោះ។

 

ភីហ្សា​មួយ​នេះ មាន​ដើម​កំណើត​នៅ​អាមេរិក តាំង​ពី​ឆ្នាំ​១៩៦០ មក​ម្ល៉េះ។ បច្ចុប្បន្ន មាន​ហាង​ជាង ១១ ២៥០ ហាង​នៅ​តាម​បណ្ដា ៧៥ ប្រទេស​ទូទាំង​ពិភព​លោក។

 

Domino’s Pizza ភ្នំពេញ​ថ្មី មាន​ទីតាំង​ស្ថិត​នៅ #15C បណ្ដោយ​ផ្លូវ​លេខ 1986 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (ផ្លូវ​ទៅ​សាលា​ពេទ្យ IU)។ បើ​ប្រិយមិត្ត​ចង់​កុម្ម៉ង់ សូម​ទាក់ទង​លេខ 18-00-20-20 (ខល​ដោយ​ឥត​គិត​ថ្លៃ)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក Domino’s Pizza Cambodia ៕

 

Domino’s Pizza សម្ពោធ​សាខា​ថ្មី នៅ​ភ្នំពេញ​ថ្មី

 

Domino’s Pizza សម្ពោធ​សាខា​ថ្មី នៅ​ភ្នំពេញ​ថ្មី

 

 

អត្ថបទ៖ សុផាត