សុគន្ធ​ ថេរ៉ាយុ បង្ហើប​ចំណូល​ប្រចាំ​ខែ ក្បែរ​ម៉ឺន​ដុល្លារ​

តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន សុគន្ធ ថេរ៉ាយុ បាន​បង្ហើប​មក​កាន់ Sabay​ ពី​ចំណូល​ប្រចាំ​ខែ​​ ​ថា ​លោក​អាច​រក​បានខ្ទង់​​ប្រហែលក្បែរ​​ម៉ឺន​​ដុល្លារ​ អាស្រ័យ​លើ​ការ​ប្រគំ​តន្ត្រី​ដែល​ទទួល​បាន​។

 

សុគន្ធ​ ថេរ៉ាយុ បង្ហើប​ចំណូល​ប្រចាំ​ខែ ក្បែរ​ម៉ឺន​ដុល្លារ​

 

ក្នុង​នោះ​​​ម្ចាស់​បទ “​ពេល​ខ្ញុំ​មិន​សប្បាយ​ចិត្ត” ថ្លែង៖ “​ចំណូល​ពី​ផលិតកម្ម​ គឺ​មិន​បាន​ជា​​ច្រើន​អី​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​​​ពេល​ដែល​យើង​ទទួល​បាន​បទ​ចម្រៀង​ពី​ផលិតកម្ម​ យើង​អាច​រក​ចំណូល​តាមរយៈ​ Concert នានា​បាន​ច្រើន​​​វិញ។ និយាយ​ទៅ​ខាង​ផលិតកម្ម​គាត់​​បាន Promote ​យើង​រួច​ហើយ​ ចឹង​​សល់​ប៉ុន្មាន​មាន​តែ​ខំ​ប្រឹង​ប្រែង​ខ្លួន​ឯង​​បន្ត​ទៀត”។

 

កាន់​តែ​ច្បាស់​ពី​ចំណូលដែល​ទទួល​បាន​​ពី​ស្ប៉ត ក៏​ដូចជា​ការ​ប្រគំ​តន្ត្រី​នានា​ របស់ សុគន្ធ ថេរ៉ាយុ ស្ដាប់​ការ​បកស្រាយ​លម្អិត​​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា