ជើង​ខ្លាំង​ សុខ​ សុវណ្ណ​ ថា​ការ​ចាញ់​របស់​ខ្លួន​ដោយ​សារ​អាជ្ញាកណ្ដាល​

កីឡាករ​ប្រដាល់​គុន​ខ្មែរ​សុខ​ សុវណ្ណ​ ថា ​ការ​ចាញ់​របស់​ខ្លួន​គឺ​ដោយ​សារ​តែ​អាជ្ញាកណ្ដាល​រាប់​ខុស​ក្នុង​ទឹក​ទី៤​ទើប​បណ្ដាល​ឲ្យ​ចាញ់​ពិន្ទុ​ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​ Kubota​ ជុំ​ទី១​នេះ។

 

 ជើង​ខ្លាំង​ សុខ​ សុវណ្ណ​ ថា​ការ​ចាញ់​របស់​ខ្លួន​ដោយ​សារ​អាជ្ញាកណ្ដាល​សុខ​ សុវណ្ណ (កណ្ដាល)

 

កីឡាករ​ សុខ​ សុវណ្ណ​ បាន​ឲ្យ​ Sabay​ ដឹង​ក្រោយ​ការ​ប្រកួត​ថា​ រូប​គេ​ពិត​ជា​មិន​អស់​ចិត្ត​ចំ​ពោះ​អាជ្ញាកណ្ដាល​ ឃឹម​ សុជាតិ​ ដែល​បាន​​រាប់​ខ្លួន​ក្នុង​ទឹក​ទី៤។​  ក្នុង​ពេល​នោះ​​រូប​គេ​បាន​ស្រែក​ប្រាប់​អាជ្ញាកណ្ដាល​ថា​ ឈឿន​ ឆៃដែន​ ធាក់​ចំ​កន្លែង​ហាម​ឃាត់​របស់​ខ្លួន​ហើយ​ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​​ចុក​ទើប​មិន​ប្រកួត​ត។​​ ពេល​នោះ​ លោក​អាជ្ញាកណ្ដាល​​មិន​ផ្អាក​ការ​ប្រកួត​បន្តិច​សិន​ដើម្បី​ឲ្យ​ខ្លួន​​សម្រាក​បាត់​ចុក​ទេ ​បែរ​ទៅ​រាប់​មក​លើ​ខ្លួន​ទៅ​វិញ។ «បើ​អាជ្ញាកណ្ដាល​មិន​រាប់​ខ្ញុំ​ទេ​ពេល​នោះ​ គឺ​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​ហើយ»​។ សម្ដី​ កីឡាករ​ សុខ សុវណ្ណ។

 

ជើង​ខ្លាំង​ សុខ​ សុវណ្ណ​ ថា​ការ​ចាញ់​របស់​ខ្លួន​ដោយ​សារ​អាជ្ញាកណ្ដាល​បេក្ខភាពទាំង៦នាក់ដណ្ដើមខ្សែក្រវាត់

 

សុខ​ សុវណ្ណ​ ជា​បេក្ខភាព​ម្នាក់​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូ​ នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បឹងស្នោ។​ ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ សុវណ្ណ​ ​ប្រកួត​ចាញ់​កីឡាករ​ ឈឿន​ ឆៃដែន​ ដោយ​ពិន្ទុ​ក្នុង​ជំនួប​ជុំ​ទី១​នៃ​ការ​ប្រកួត​វិល​ជុំ​ដណ្ដើម​ខ្សែ​ក្រវាត់​ Kubota៕

​​​​

អត្ថបទ៖​ នួន​ ស៊ីណា​​​​​