Nadal ​ធ្លាក់​ពី​ US Open ​ត្រឹម​វគ្គ​១៦​នាក់ ក្រោយ​ចាញ់​​កីឡាករ​បារាំង

Rafael Nadal ​អតីត​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក​របស់​អេស្ប៉ាញ​ ​បាន​ធ្លាក់​ចេញ​ពី​​ព្រឹត្តិការណ៍​ US Open 2016 ​​ត្រឹម​វគ្គ​១៦​នាក់​ចុង​ក្រោយ​យ៉ាង​ភ្ញាក់​ផ្អើល​ ក្រោយ​ចាញ់​កីឡាករ​វ័យ​ក្មេង​២២​ឆ្នាំ​របស់​បារាំង​ Lucas Pouille ​​ដោយ​​​លទ្ធផល​ ៦-១, ២-៦, ៦-៤, ៣-៦ និង​ ៧-៦ បន្ទាប់​ពី​ចំណាយ​ពេល​តទល់​គ្នា​អស់​​៤​ម៉ោង​​២​នាទី។

 

Nadal ​ធ្លាក់​ពី​ US Open ​ត្រឹម​វគ្គ​១៦​នាក់ ក្រោយ​ចាញ់​​កីឡាករ​បារាំង

Rafael Nadal ខកចិត្តក្រោយចាញ់

 

Nadal ​វ័យ​៣០​ឆ្នាំ​ ដែល​បច្ចុប្បន្ន​ចំណាត់​ថ្នាក់​លេខ​៥​លើ​លោក​ ​ធ្លាប់​ឈ្នះ​ពាន​ Grand Slam ​សរុប​១៤​ដង និង​ធ្លាប់​ឈ្នះ​ US Open ២ដង​កាល​ឆ្នាំ (២០១០, ២០១៣) ​ប៉ុន្តែ​ឆ្នាំ​២០១៦​នេះ​ ​កីឡាករ​រហស្សនាម “ស្ដេច​លើ​ទីលាន​ដី​ឥដ្ឋ” រូប​នេះ​ ​បែរ​ជា​ធ្លាក់​ក្រោម​​ថ្វី​ដៃ Pouille ដែល​មាន​ចំណាត់​ថ្នាក់​លេខ​២៥​​ពិភពលោក​ទៅ​វិញ។

 

Nadal ​ធ្លាក់​ពី​ US Open ​ត្រឹម​វគ្គ​១៦​នាក់ ក្រោយ​ចាញ់​​កីឡាករ​បារាំង

កីឡាករ​វ័យ​ក្មេង​២២​ឆ្នាំ​របស់​បារាំង​ Lucas Pouille

 

ដូច្នេះ​ US Open 2016 វគ្គ​៨​នាក់​ចុង​ក្រោយ​ រក​ឃើញ​៣​នាក់​ហើយ​ និង​​ជា​កីឡាករ​បារាំង​ទាំង​៣​គឺ Jo-Wilfried Tsonga, Gaël Monfils និង​ Pouille ខណៈ​ដែល​កីឡាករ​លំដាប់​លេខ​១​លើ​លោក​ និង​ជា​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ Novak Djokovic កំពុង​ប្រកួត ហើយ​​​កីឡាករ​លេខ​២​លើ​លោក​ Andy Murray ក៏​មិន​ទាន់​ប្រកួត​ផង​ដែរ៕

 

Nadal ​ធ្លាក់​ពី​ US Open ​ត្រឹម​វគ្គ​១៦​នាក់ ក្រោយ​ចាញ់​​កីឡាករ​បារាំង

 

Nadal ​ធ្លាក់​ពី​ US Open ​ត្រឹម​វគ្គ​១៦​នាក់ ក្រោយ​ចាញ់​​កីឡាករ​បារាំង

 

Nadal ​ធ្លាក់​ពី​ US Open ​ត្រឹម​វគ្គ​១៦​នាក់ ក្រោយ​ចាញ់​​កីឡាករ​បារាំង

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC