កូនច្បង​របស់​ដេ​វី​ដ បេ​ក​ខាំ ផ្តាច់ចំណងស្នេហ៍​នឹង Chloe Moretz ហើយ

លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា​កូនប្រុស​ច្បង​របស់​លោក​ដេ​វី​ដ បេ​ក​ខាំ ផ្តាច់ចំណង​ស្នេហ៍​ជា​មួ​​យ​នាង  Chloe Moretz ជា​តារា​សម្តែង​ហើយ ។

បច្ចុប្បន្ន​នាង  Chloe Moretz អាយុ​១៩​ឆ្នាំ បាន​បង្ហាញខ្លួន​នៅ​ប្រទេស​បារាំង​ជាមួយ​បងប្រុស ខណៈ​ប្រូ​ក​លី​ន បេ​ក​ខាំ ជា​គូស្នេហ៍​អាយុ​១៧​ឆ្នាំ នៅ​ជាមួយ​មិត្តភក្តិ​ក្នុង​ក្រុង​ឡុ​ង​ដ៍ ។ វេ​ប​សាយ  Page Six បញ្ជាក់​ថា សម្ព័ន្ធភាព​របស់​ពួក​គេ​បញ្ចប់​ហើយ ។ ការ​ឈប់​សេពគប់​គ្នា​នេះ​កើតឡើង​នៅ​មុន​ពេល​ប្រូ​ក​លី​ន ធ្វើ​ដំណើរ​ទៅ​អង់គ្លេស ក្រោយ​ពី​រូបគេ និង​គ្រួសារ​ទៅ​ដើរ​កម្សាន្ត​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រយៈពេល​២​ខែ​ពេញ ។

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មក ទោះបីជា​គូស្នេហ៍​ស្ថិត​នៅ​ក្នុង​ក្រុង​តែ​មួយ​ក៏​ដោយ ប៉ុន្តែ​គ្មាន​ពេល​នៅ​រួម​គ្នា​សូ​ម្បី​តែ​បន្តិច ទើប​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ពួក​គេ​ផ្តាច់ចំណង​ស្នេហ៍​នឹង​គ្នា​ហើយ ៕