ទស្សនៈអប់រំសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនា មានប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិ?

ព្រះពុទ្ធសាសនា ​ជាសាសនារបស់រដ្ឋ ព្រះពុទ្ធសាសនាជាបរមគ្រូនៃយើង ​មុនពេល​ ដែលព្រះអង្គយាងចូលបរិនិព្វាន ​ព្រះអង្គបានបន្សល់ទុកនូវឱវាទដ៏ប្រពៃជាទស្សនៈ ​និងជាទ្រឹ​ស្តី​ក្នុងការអប់រំសីលធម៌ដ៏ល្អដល់មនុស្សលោកឱ្យប្រតិបត្តិតាម។ ​រហូតមកទល់ពេលនេះ ​អស់រយៈកាលជាង​ ២០០០ឆ្នាំ​ មក​ហើយ ទ្រឹស្តីអប់រំមនុស្សតាមផ្លូវសាសនាឋិតនៅជាអមតៈ​ និងសណ្ឋិតជាប់ក្នុងក្រអៅបេះដូងពុទ្ធសាសនិកជនទូទាំងពិភពលោក។ ​ពុទ្ធបរិស័ទតែងតែ​ ប្រតិបត្តិតាមឥតល្អៀងនោះគឺសីលប្រាំ ​សីលប្រាំបី សីលដប់។អត្ថន័យនៃសីលប្រាំគឺ៖ ​​-បាណាតិបាតា ​វេរមណី សិក្ខាបទំ សមាទិយាមិ ៈ ​ខ្ញុំព្រះករុណាសូមសមាទាននូវ សិក្ខាបទ​ គឺចេតនាជាហេតុវៀរចាកកិរិយា​ ពោលគឺធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះគន្លងគឺ​ សម្លាប់សត្វ។​- អទិន្នាទានា ​វេរមណី សិក្ខាបទំ​ សមាទិយាមិ ៈ ​ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ​ គឺចេតនាជាហេតុវៀរចាកកិរិយា ​កាន់យកវត្ថុដែលគេមិនបានឱ្យដោយទាន ​ឬដោយវាចា ។​- កាមេសុមិច្ឆា ចារា វេរមណី សិក្ខាបទំ សមាទិយាមិ ៈ​ ខ្ញុំព្រះករុណាសូមសមាទាន​ នូវសិក្ខាបទ គឺចេតនាដោយហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។​- មុសាវាទា ​វេរមណី សិក្ខាបទំ ​សមាទិយាមិ ៈ ​ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ​ គឺចេតនាដោយហេតុវៀរចាកចេតនាពោលនូវពាក្យកុហក។​​- សុរាមេរយមជ្ជប្បមាទដ្ឋានា​ វេរមណី​ សិក្ខាបទំ ​សមាទិយាមិ ៈ ​ខ្ញុំព្រះករុណាសូម​ សមាទាននូវសិក្ខាបទ ​គឺចេតនាជាហេតុជាទីតាំងនៃសេចក្តីប្រមាថ ​គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។​សីលប្រាំជាសីលដែលស្ថិតនៅកម្រិតទាប​​ ដែលមានខ្លឹងសារសមរម្យល្មមឱ្យ​ ​ពុទ្ធសាសនិកជន​​ អាចអនុវត្តបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕​​

ទស្សនៈអប់រំសីលធម៌សង្គមតាមបែបព្រះពុទ្ធសាសនា មានប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិ?
កញ្ញា
ប្រភព៖ ទិដ្ឋភាពចរិយាធម៌និងស្របច្បាប់របស់ការអប់រំ