អ្នក​វិទ្យាសាស្ត្រ​​ស្ត្រី​វ័យ​ក្មេង ទេស ពុទ្ធីរ៉ា ប្រាប់​គន្លឹះ​រៀន IT ឈ្នះ​សិស្ស​ប្រុស

កញ្ញា ទេស ពុទ្ធីរ៉ា ​ជា​អតីត​និស្សិត​ឆ្នើម​ប្រចាំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ធ្លាប់​ទទួល​បាន​ជ័យលាភី​មេដាយ​មាស​កម្មវិធី​ហុងដាសម្រាប់​អ្នកវិទ្យាសាស្ត្រ ​និង​វិស្វករ​វ័យ​ក្មេង​ប្រចាំ​ឆ្នាំ ២០១៤ ចែក​រំលែក​គន្លឹះ​រៀន​ជំនាញ IT ឈ្នះ​សិស្ស​ប្រុស។

 

អ្នក​វិទ្យាសាស្ត្រ​​ស្ត្រី​វ័យ​ក្មេង ទេស ពុទ្ធីរ៉ា ប្រាប់​គន្លឹះ​រៀន IT ឈ្នះ​សិស្ស​ប្រុស

 

កញ្ញា ទេស ពុទ្ធី​រ៉ា បាន​ប្រាប់​ឱ្យ​ដឹង​ថា​ “ជំនាញ IT ឬ​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជា​ជំនាញ​ដែល​ទាមទារ​ភាព​អត់​ធ្មត់​និង​ព្យាយាម​ខ្លាំង ដូចនេះ​អ្វី​ដែល​សំខាន់​គឺ​ឆ្ងល់​ត្រង់​ណា ព្យាយាម​ស្រាវជ្រាវ​និង​សាក​សួរ​មិត្តភក្ដិ ឬ​សាស្ត្រាចារ្យ​ពី​ចម្ងល់​នោះ”

 

យុវតី ពុទ្ធី​រ៉ា មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល​និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ហ៊ុន​សែន​សេរីភាព ក្នុង​ឆ្នាំ​សិក្សា ២០០៩-២០១០ ដោយ​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ (B) ព្រម​ទាំង​ទទួល​បាន​អាហារូបករណ៍​រៀន​ជំនាញ IT ឬ​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​បួន​ឆ្នាំ​នៅ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

អ្នក​វិទ្យាសាស្ត្រ​​ស្ត្រី​វ័យ​ក្មេង ទេស ពុទ្ធីរ៉ា ប្រាប់​គន្លឹះ​រៀន IT ឈ្នះ​សិស្ស​ប្រុស

 

យុវតី​សម្បុរ​ស្រអែម​រូប​នេះ ជំនះ​រៀន​ជំនាញ​ខាង​លើ​ទាំង​មិនដែល​ប្រើ​កុំព្យូទ័រ​សូម្បី​តែ​បន្តិច ​បន្ទាប់​មក​ចូល​រៀន​បាន​មួយ​សបា្តហ៍​ដំបូង មាន​អារម្មណ៍​ពិបាក​ខ្លាំង​ជាពិសេស​មុខវិជ្ជា​សរសេរ​កូដ ​គិត​ថា​ចង់​បោះបង់​ចោល​ទៅ​ហើយ ប៉ុន្តែ​ដោយមាន​​ចម្ងល់​ពី​ជំនាញ IT រួម​ទាំង​មូលដ្ឋាន​គ្រឹះ​ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា​ខ្លះ​ពី​វិទ្យាល័យ កញ្ញា​ក៏​សម្រេច​ចិត្ត​​រៀន​រហូត​ទទួល​បាន​ពិន្ទុខ្ពស់​និង​ការ​កោត​សរសើរ​ពី​សាស្ត្រាចារ្យ​និង​មិត្តភក្ដិ។

 

អ្នក​វិទ្យាសាស្ត្រ​​ស្ត្រី​វ័យ​ក្មេង ទេស ពុទ្ធីរ៉ា ប្រាប់​គន្លឹះ​រៀន IT ឈ្នះ​សិស្ស​ប្រុស

 

ដោយ​មាន​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ពី​ ឳពុក​ម្តាយ និងសាស្ត្រាចារ្យ​​ អំឡុង​ពេល​ឆ្នាំ​ទី​ពីរ ពុទ្ធីរ៉ា ចាប់​បានឳកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង​​រយៈពេល​មួយ​ឆ្នាំ (Exchange Program) ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​សិក្សា​ជាមួយ​និស្សិត​បរទេស ប៉ន្តែកញ្ញា​ចេះ​​ភាសាកូរ៉េ​តិច​តួច​ ជាពិសេស​​មុខវិជ្ជា iOS Application ជាមុខវិជ្ជា​ថ្មី​ហើយ​ពិបាក​ស្ទើរ​តែ​ចង់​បោះបង់កណ្ដាល​ទី​ទៅ​ហើយ ​កញ្ញា​តស៊ូ​រៀន​ស្វ័យសិក្សា​ជាមួយមិត្តភក្តិ​ដល់​ថ្ងៃ​ខ្លះ​ដាច់​យប់​ក៏​មាន ​រហូត​ជាប់​ Top 3 ក្នុង​ថា្នក់ ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​កូរ៉េ​ក្នុង​ឆ្នាំ ២០១៤ កញ្ញា​បាន​ត្រឡប់​មក​ចូល​រៀន​ឆ្នាំ​ទីបី​បន្តនៅ​ភូមិន្ទភ្នំពេញ និង​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង​​​កម្មវិធី​ហុងដា សម្រាប់​អ្នកវិទ្យាសាស្ត្រ​និង​វិស្វករ​វ័យ​ក្មេង​(Honda Y-E-S Award 2014) រហូត​ទទួល​បាន​ជ័យ​លាភី​មេដាយ​មាស និង​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ ៣០០០ ដុល្លារ។

 

អ្នក​វិទ្យាសាស្ត្រ​​ស្ត្រី​វ័យ​ក្មេង ទេស ពុទ្ធីរ៉ា ប្រាប់​គន្លឹះ​រៀន IT ឈ្នះ​សិស្ស​ប្រុស

 

អ្នក​វិទ្យាសាស្ត្រ​​ស្ត្រី​វ័យ​ក្មេង ទេស ពុទ្ធីរ៉ា ប្រាប់​គន្លឹះ​រៀន IT ឈ្នះ​សិស្ស​ប្រុស

 

ពុទ្ធីរ៉ា​កាន់​តែ​មាន​ទំនុក​ចិត្ត និង​បាន​ដាក់​ពាក្យ​ចូលរួម​កម្មវិធី​​ប្រកួត​ប្រជែង​គម្រោង​អាជីវកម្ម​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ២០១៥ (National BusinessPlan Competition) ជាមួយ​មិត្តភក្ដិ​មួយ​ក្រុម​ដោយ​លើក​យក គម្រោង​ធ្វើ​អាជីវកម្ម​ទំនើប​បែប​វិទ្យាសាស្ត្រ ដែល​មាន​​បេក្ខភាព​ចូល​រួម​ដល់​ទៅ ១៦ ក្រុម​ផ្សេង​ទៀត រហូត​បាន​ជាប់​ជ័យលាភី​ទទួល​បាន​ពានគម្រោង​អាជីវកម្ម​​ល្អ​មួយ ​លិខិត​បញ្ជាក់​ការ​ចូល​រួម​ម្នាក់មួយ​សន្លឹក​ និង​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ ៥០០០ ដុល្លារ​បន្ថែម​ទៀត។

 

អ្នក​វិទ្យាសាស្ត្រ​​ស្ត្រី​វ័យ​ក្មេង ទេស ពុទ្ធីរ៉ា ប្រាប់​គន្លឹះ​រៀន IT ឈ្នះ​សិស្ស​ប្រុស

 

បច្ចុប្បន្ន ​កញ្ញា​បានបញ្ចប់​បរិញ្ញាប័ត្រ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​​​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និងទទួល​បាន​គម្រោង​ធ្វើ Start Up ថ្មីៗ​ជា​លក្ខណះ​ឯកជន រួម​ទាំង​​បាន​​បង្កើត​ហ្គេម​មួយ​ឈ្មោះ​ថា OOD or EVEN និង​កម្មវិធី​មួយ​ទៀត​ឈ្មោះ​ថា Khmer Resort ជាមួយ​សមាជិក​ក្រុមដែល​មាន​នៅ​លើ Play Store ហើយ។

 

ក្នុង​នាម​ជា យុវជន​រៀម​ច្បង​រៀន​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ កញ្ញា​ចង់​ឱ្យ​ប្អូនស្រីៗ ចាប់​អារម្មណ៍​លើ​ជំនាញ​នេះ​ឬ​ជំនាញ​បច្ចេកទេស​ផ្សេង​ទៀត​ឱ្យ​បាន​ច្រើន ​ត្រូវ​មាន​ភាព​ក្លាហាន កុំ​គិត​ថា​ជំនាញ​សម្រាប់​តែ​សិស្ស​ប្រុស ​ត្រូវ​មាន​គោល​ដៅ​ច្បាស់​លាស់​លើ​ជំនាញ​នោះ ហ៊ាន​​សួរ​គេ និង​រៀន​ពី​មនុស្ស​ពូកែៗ​នៅ​ជុំវិញ​ខ្លួន និង​ត្រូវ​ព្យាយាម​​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព៕

 

ចុច​អាន៖ តាំង​ម៉េង ធ្វើ​ការ​នៅ​សិង្ហបុរី សង្ឃឹម​​បាន​​បទ​ពិសោធន៍ ​បើក​ក្រុមហ៊ុន​នៅ​ស្រុក​កំណើត​

 

រូបភាព៖ Tes Puttira
អត្ថបទ៖ រក្សា