លោក ស៊ី ជិនពីង ប្រាប់លោកស្រី ផាក គឺនហេ ត្រង់ៗថា «ចិនមិនគាំទ្រការបំពាក់ប្រព័ន្ធ THAAD ឡើយ»

លោក ស៊ី ជិនពីង ប្រាប់លោកស្រី ផាក គឺនហេ ត្រង់ៗថា «ចិនមិនគាំទ្រការបំពាក់ប្រព័ន្ធ THAAD ឡើយ»

(ហាងចូវ)៖ នៅក្នុងជំនួបទ្វេភាគីរវាង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ជាម្ចាស់ផ្ទះជាមួយនឹង ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ប្រទេសចិនបានបង្ហាញជំហរប្រឆាំងចំពោះ ការដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD នៅក្នុងទឹកដី ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក ស៊ី បានថ្លែងពេលជួបលោកស្រី ផាក ក្នុងកិច្ចប្រជុំដាច់ដោយឡែកពីកិច្ចប្រជុំ G20 នាទីក្រុងហាងចូវ ភាគខាងកើតប្រទេសចិនថា«ការដោះស្រាយបញ្ហាមិនបានត្រឹមត្រូវ នឹងនាំឲ្យកើតមានភាពរង្គោះរង្គើដល់សន្តិសុខជាយុទ្ធសាស្ត្រនៅក្នុងតំបន់ ហើយវាក៏អាច ឈានទៅបង្កើតឲ្យមាន ជម្លោះរវាងគ្នាផងដែរ។ ប្រទេសចិនសូមប្រឆាំង ចំពោះការដាក់ពង្រាយប្រព័ន្ធ THAAD នេះ»

នៅក្នុងការបកស្រាយរបស់លោកស្រី ផាក គឺគ្មានអ្វីច្រើននោះទេ ដោយវាមិនខុសអ្វីពីពេល ដែលលោកស្រីរៀបចេញដំណើរមកកាន់ ប្រទេសចិនឡើយ ដែលកាលនោះ អ្នកសារព័ត៌មាន បានសួរមេដឹកនាំកូរ៉េខាងត្បូងរូបនេះថា តើទីក្រុងសេអ៊ូលនឹងបកស្រាយយ៉ាងដូចម្តេច ពេល ដែលលោក ពូទីន ប្រធានាធិបតីរុស្ស៊ី សួរនាំពីរឿង THAAD នោះ?

ចំពោះសំនួរនេះ លោកស្រី ផាក បានឆ្លើយតបថា «វាអាស្រ័យលើស្ថានភាពនៃការ គំរាមកំហែងដោយគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរ ពីសំណាក់ប្រទេស កូរ៉េខាងជើង។ ប្រសិនបើការគំរាមកំហែងទាំងនោះលែងមាន នោះគំរោងការបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ក៏នឹងរលាយបាត់ទៅតាមធម្មជាតិរបស់វាដែរ»៕

ប្រភព៖ Fresh News

  • លោក ស៊ី ជិនពីង ប្រាប់លោកស្រី ផាក គឺនហេ ត្រង់ៗថា «ចិនមិនគាំទ្រការបំពាក់ប្រព័ន្ធ THAAD ឡើយ»已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/05  Category:ជីវិតនិងសង្គម
Tags: