ធ្លាយមូលហេតុតារាសម្តែង Eddie Peng មិនថតរឿងឱ្យ ឈិន ឡុង

6 Videos


តាមប្រភពប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានឲ្យដឹងថា តារាសម្តែង តារាចម្រៀង និង តារាបង្ហាញម៉ូដលោកផេង យូយាន ហៅ (Eddie Peng) ដោយសារតែធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្តរឿង «ក្តីស្រម៉ៃនៃវីរៈបុរស ហួង ហ្វីហុង» និងរឿង «អ្នកនៅសល់ពីស្លាប់ គឺជាស្តេច» នោះត្រូវបានគេចាត់ទុកថា ជាតារាសម្តែងឆ្នើមជាងគេ នៅតៃវ៉ាន់ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះស្រាប់តែខកខានមិនបានថតខ្សែភាពយន្តដែលដឹកនាំរឿងដោយលោក ឈិន ឡុង វិញដោយសារតែមុននេះលោក Eddie ធ្លាប់ធ្វើឲ្យលោក ឈិន ឡុងអាក់អន់ស្រពន់ចិត្ត ។
ធ្លាយមូលហេតុតារាសម្តែង Eddie Peng មិនថតរឿងឱ្យ ឈិន ឡុង
លោក Eddie Peng វ័យ ៣៤ ឆ្នាំ ជាតារាសម្តែងតៃវ៉ាន់ ដែលកាលពី ៤ ឆ្នាំមុនមានតម្លៃខ្លួនថតមួយ រឿងស៊ីថ្លៃតែជាង ១០ ម៉ឺនយន់តែប៉ុណ្ណោះ តែបច្ចុប្បន្ននេះថតមួយរឿងស៊ីថ្លៃរហូតដល់ទៅជាង ៤ លានយន់ ឯណោះ ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺប៉ុន្មានឆ្នាំចុងក្រោយនេះលោកធ្លាប់ទទួលការរិះគន់ជាច្រើន ជាពិសេសត្រូវបានគេរិះគន់ថា ជាតារាសម្តែងដែលមានឫកក្រអើតក្រទម និង ធ្លាប់លេចឮនូវរឿងរ៉ាវអសកម្ម ៥ ករណីដែលមិនគួរទទួលយកបាន ដោយក្នុងនោះរួមមាន សុំកំណត់ម៉ោងធ្វើការមួយថ្ងៃ ១២ ម៉ោង សុំឲ្យក្រុម ហ៊ុនផលិតកម្មភាពយន្តប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនសម្រាប់ដឹកជញ្ជូនលោកពេលទៅថតកុនម្តងៗ កំណត់យកអ្នកឆ្នៃម៉ូដ និង ក្រុមការងារដោយខ្លួនឯងផ្ទាល់ ពេលថតកុនម្តងៗតែងប៉ះទង្គិចសម្តីជាមួយនឹងក្រុមការងារ និង ពេលកំពុងជាប់រវល់កិច្ចការងារចូលចិត្តនិយាយទូរស័ព្ទ ឬ លេងហ្គេម ។
ធ្លាយមូលហេតុតារាសម្តែង Eddie Peng មិនថតរឿងឱ្យ ឈិន ឡុង
ក្រៅពីនោះបើតាមព័ត៌មានលេចចេញពី រង្វង់សិល្បៈនៅទីក្រុងប៉េកាំង បានឲ្យដឹងថា ខ្សែភាពយន្តថ្មីរបស់ ឈិន ឡុង គឺរឿង «លោហិតនៃគ្រឿងម៉ាស៊ីន» ដែលមានគម្រោងត្រូវថតក្នុងខែសីហា ឆ្នាំ ២០១៦ នេះ ។ ដំបូង ត្រូវជ្រើសរើសលោក Eddie សម្តែងជាតួឯក ប្រុស ប៉ុន្តែដោយសារតែតារាសម្តែងតៃវ៉ាន់ រូបនេះធ្វើឲ្យលោក ឈិន ឡុង អាក់អន់ស្រពន់ចិត្តនោះ ទើបផ្លាស់ ប្តូរតួសម្តែងប្រុសដោយដាក់លោក ឡោ ជីស៊ាង ហៅ (Show Luo) តារាសម្តែង និង ចម្រៀងមកពីតៃវ៉ាន់ ដូចគ្នា ។
ធ្លាយមូលហេតុតារាសម្តែង Eddie Peng មិនថតរឿងឱ្យ ឈិន ឡុង
មានគេនិយាយថា មូលហេតុដែលលោក Eddie ធ្វើឱ្យលោក ឈិន ឡុង អន់ចិត្តនោះ ក៏ព្រោះតែកាលវិ ភាគថតកុនរបស់ Eddie មមាញឹកខ្លាំងពេកដោយត្រូវ រង់ចាំដល់ដំណាច់ឆ្នាំ ២០១៦ ទើបអាចថតបាន ដូច្នេះ លោក ឈិន ឡុង មិនអាចពន្យាពេល និង រង់ចាំ Eddie បានឡើយ ។ មានការបកស្រាយមួយបែបទៀតថា កាលដែល Eddie កំពុងតែថតរឿង «ក្តីស្រមៃនៃវីរៈបុរស ហួង ហ្វីហុង» នោះ គឺលោកទទួលបានការកោតសរសើរ ទេពកោសល្យសម្តែង ពីតារាសម្តែងក្បាច់គុនចិន លោក លី លានជា មិនដាច់ពីមាត់ ។
ធ្លាយមូលហេតុតារាសម្តែង Eddie Peng មិនថតរឿងឱ្យ ឈិន ឡុង
ម្យ៉ាងទៀតក្នុងពេលផ្តល់បទសម្ភាសន៍មួយដល់អ្នកកាសែតលោក ឈិន ឡុង ធ្លាប់បាននិយាយថា សព្វថ្ងៃនេះមានតារាសម្តែងមួយចំនួនហាក់ដូចជាទន់ខ្សោយសម្បើមណាស់ ព្រោះនៅជុំវិញ ខ្លួនមានមនុស្ស ៧ ពាន់នាក់នៅរង់ចាំបម្រើនៅពេលដែលមានអ្នកកាសែតដញដោលសួរថា តើតារាសម្តែង នោះជានរណាទៅ? គឺ ហ្វាង ជូមីង កូនប្រុសរបស់ខ្ញុំនោះអី ។ ប៉ុន្តែការនិយាយដាក់បន្ទុកលើកូនប្រុសខ្លួនឯង បែបនេះក៏ត្រូវបានអ្នកសិល្បៈជាច្រើនយល់ឃើញថា គឺបាញ់តម្រង់លើរូបលោក Eddie Peng នេះឯង ៕                                                     គ ឡេង 

ធ្លាយមូលហេតុតារាសម្តែង Eddie Peng មិនថតរឿងឱ្យ ឈិន ឡុង